- 2021-11-12 06:23:42
- ព័ត៌មាន
អ្នកកាសែតជប៉ុនម្នាក់ធ្លាប់ថា ឡានអង្គរឆ្នាំ២០១០ បំពាក់បច្ចេកវិទ្យាទំនេីបដែលជប៉ុនគ្រោងផលិតនៅឆ្នាំ២០២០-២០៣០
- 2021-11-12 06:23:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកាសែតជប៉ុនម្នាក់ធ្លាប់ថា ឡានអង្គរឆ្នាំ២០១០ បំពាក់បច្ចេកវិទ្យាទំនេីបដែលជប៉ុនគ្រោងផលិតនៅឆ្នាំ២០២០-២០៣០
ចន្លោះមិនឃើញ
លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនីអង្គរខ្មែរ បានបង្ហាញរូបភាពរថយន្តអគ្គិសនីដែលជាស្នាដៃផលិតរបស់លោកផ្ទាល់ជាញឹកញាប់នៅលើបណ្ដាញសង្គមហ្វេសបុក។ ការបង្ហាញវត្តមានរថយន្តអគ្គិសនីនៅប្រទេសកម្ពុជា បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រើននាពេលកន្លងមក។
មិនត្រឹមតែបង្ហាញរូបភាពនៅលើហ្វេសបុកទេនៅថ្ងៃនេះ លោក ញាន ផល្លឹក ក៏បានបង្ហាញពាក្យមួយឃ្លាពីការចាប់អារម្មណ៍របស់អ្នកកាសែតជនជាតិជប៉ុនម្នាក់ដែលធ្លាក់បានសម្ភាសន៍ ដោយលោក ញាន ផល្លឹកបានបញ្ជាក់ថា៖ «ភ្នំពេញថ្ងៃ ១៧/២/២០១០ ទូរទស្សន៍ ជប៉ុន NHK លោក TAKAOMI OHASHI អ្នកយកព័ត៌មានទូរទស្សន៍ជប៉ុន Nhk គាត់និយាយថា ឡានអង្គរ ផលិតឆ្នាំ ២០១០ មួយគ្រឿងនេះបំពាក់បច្ចេកវិទ្យាទំនេីបៗ ដែលប្រទេសជប៉ុនគ្រោងផលិតនៅឆ្នាំ២០២០-២០៣០។ លោកបន្តថាបច្ចេកវិទ្យាដែលរកឃេីញនិងបំពាក់ចូលឡានកាល១១ ឆ្នាំមុន ដូចជាទ្វាឡានអត់ដៃបេីក បញ្ជាបេីកទ្វាដោយស័្វយប្រវត្តិ ឡានស្គាល់ម្ចាស់ ដៃចង្កូតឡានជាដេីម»។
គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ នឹងត្រូវបានផលិតឡើងមាន ៦ជំនាន់មកហើយមានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ រថយន្តអង្គរ EV ២០១៤ និងនៅ EV ឆ្នាំ២០១៨ ដែលមានឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ។ ម៉ូតូអគ្គិសនីអង្គរ ២០១៥ ប្រើថាមពលអគ្គិសនីចាប់ផ្តើមធ្វើថ្ងៃទី ១៣ មិនា ឆ្នាំ ២០១៤ ធ្វើហើយថ្ងៃទី ២៩ សីហា ឆ្នាំ២០១៤ ។
ក្រៅពីនេះលោក ញាន ផល្លឹក ក៏បានផលិតម៉ូតូអគ្គិសនីប្រើប្រាស់ Motor. 48v. 500w និងជាប្រភេទថ្ម Lithium Battery. 48v. 40ah ដែលមានល្បឿន Speed 45Km/h។ រួមជាមួយរថយន្តខ្នាតធំ (ឡានក្រុង) ប្រើប្រាស់ថាមពលអគ្គិសនីបូកជាមួយថាមពលពន្លឺព្រះអាទិត្យ (Solar) ដោយប្រើកម្លាំង( ម៉ូទរ័ ១៦គីឡូវ៉ាត់)។ រថយន្តប្រភេទទេសចរណ៍នេះ អាចផ្ទុកអ្នកដំណើរបានចំនួន ២២ នាក់គិតទាំងអ្នកបើកបរ។ វាត្រូវបានផលិតដោយដោយដៃផ្ទាល់ ១០០% គ្មានពុម្ពគ្មានរោងចក្រនិងសម្ភារៈទំនើបៗដើម្បីដំឡើង និងត្រូវបានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៣៕