• 2021-11-11 04:10:35
  • ព័ត៌មាន

កុំព្យូទ័រដំបូងផលិតដោយដៃមេធំAppleពីររូប ទើបលក់ចេញតម្លៃលើសមុន ៦០០ដង

  • 2021-11-11 04:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រដំបូង Apple-1 ដែលចេញពីស្នាដៃសហស្ថាបនិកទាំងពីរនៅផ្ទះរបស់ពួកគេ ផលិតដោយ Steve Jobs និង ចេញម៉ូតដោយ Steve Wozniak អំឡុងឆ្នាំ១៩៧៦ ត្រូវបានដាក់លក់ ក្រោយដេញថ្លៃដល់តម្លៃ ៤០ម៉ឺនដុល្លារ។

កុំព្យូទ័រដែលដាក់ដេញថ្លៃនេះ ជាម៉ាស៊ីនមួយក្នុងចំណោម Apple-1 ២០០គ្រឿង ផ្សេងទៀត។ ថ្វីត្បិតតែម៉ាស៊ីននេះមានអាយុជាង ៤០ឆ្នា ទៅហើយក៏ដោយ ប៉ុន្ដែវានៅអាចដំណើរការបានធម្មតា។

គួរបញ្ជាក់ថា ប្រវត្តិដើមកុំព្យូទ័រតម្លៃ ៤០ម៉ឺនដុល្លារ ខាងលើ ជាកម្មសិទ្ធរបស់សាស្រ្តាចារ្យអេឡិចត្រូនិច នៅមហាវិទ្យាល័យ Chaffey College ក្នុងនៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រោយមក កុំព្យូទ័រនេះ បានលក់បន្តទៅកូនសិស្សរបស់គាត់ ក្នុងតម្លៃ ៦៥០ដុល្លារ នៅឆ្នាំ១៩៧៧។

សាកគិតលេងៗទៅមើល តើវាជាសំណាងធំឬយ៉ាងណា ក្រោយសិស្សម្នាក់បានទិញកុំព្យូទ័រ តម្លៃ ៦៥០ដុល្លារ ក្រោយមក ៤៤ឆ្នាំ តម្លៃខ្លួនរបស់វាឡើងលើសមុន ជាង ៦០០ដង?

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់