• 2021-11-02 08:46:17
  • ព័ត៌មាន

បិតាស្ថាបនិក Apple និយាយ២ម៉ាត់ ស្ដាប់ទៅក្រុមហ៊ុនផ្លែប៉ោមដូចឥតបានការ អន់ជាង ៣០ឆ្នាំមុន

  • 2021-11-02 08:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតស្ថាបនិក Apple និងជាមនុស្សយល់ចិត្តម្នាក់របស់ Steve Jobs លោក Steve Wozniak បាននិយាយចំៗពី iPhone កំពូលៗ ២ម៉ូឌែល ថាជាការយឺតយ៉ាវបច្ចេកវិទ្យា ហើយគាត់មិនចង់ប្រើថែមទៀតផង ខណៈ Tim Cook ផ្ញើឱ្យគាត់ក៏ដោយ។

ថ្លែងក្នុង Yahoo News លោក Steve Wozniak បាននិយាយថា iPhone 13 គ្មានខុសគ្នាអីឡើយពី iPhone 12 សោតឯកម្មវិធី iPhone 12 ក៏នៅល្អជាង iPhone 13 ផងដែរ។

បន្ថែមពីនេះ គាត់ថា Apple ហាក់យឺតយ៉ាវក្នុងបច្ចេកវិទ្យា ដោយដាក់លក់ផលិតផល យឺតប្រមាណ ៥ទៅ៧ឆ្នាំ ផងដែរ។

មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៧ កាលពី Apple បញ្ចេញ iPhone X គាត់និយាយថា នឹងមិនទិញវាប្រើនោះទេ ព្រោះមិនទុកចិត្តមុខងារស្គេនផ្ទៃមុខរបស់ទូរសព្ទនេះ។

បន្ទាប់មក CEO Apple លោក Tim Cook ក៏បានផ្ញើ iPhone X ឱ្យគាត់មួយគ្រឿង តែ Steve Wozniak បែរជារិះគន់ថា ទូរសព្ទនេះផលិតមកខ្វះភាពងាយស្រួល គឺពិបាកប្រើប្រាស់ គឺពិបាកប្រើជាង កុំព្យូទ័រ Apple Lisa ដែលចេញតាំង ឆ្នាំ១៩៨៣ ទៅទៀត។

គួរបញ្ជាក់ថា Steve Wozniak ជាបុគ្គលសំខាន់មួយរូបដូចនឹង Steve Jobs។ ទាំងពីរនាក់នេះចាប់ដៃគ្នាបង្កើត Apple កាលពី ឆ្នាំ១៩៧៦។ Steve Wozniak មានជំនាញជាអ្នកអេឡិចត្រូនិក សរសេរកូដកម្មវិធី ខណៈ Steve Jobs ជំនាញរចនារូបរាងផលិតផល សរសេរកូដកម្មវិធី និងជំនាញផ្នែកទីផ្សារផងដែរ។

Steve Wozniak បានចាកចេញពី Apple នៅឆ្នាំ ១៩៨៥៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់