• 2021-11-01 04:49:15
  • ព័ត៌មាន

វីដេអូស្ដែងៗ! សាកជិះម៉ូតូហោះ Hoverbike ធ្លាក់​មក​ដី​វិញ

  • 2021-11-01 04:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលម៉ូតូហោះក្រុមហ៊ុនរុស្សុី Hoversurf នៅក្នុងទីក្រុងឌូបៃ មិនជោគជ័យជួបឧបទ្ទេវហេតុធ្លាក់មកដីវិញ អំឡុងពេលហោះសាកល្បង។

បន្ទាប់ពីហោះឡើងបានតែប៉ុន្មាននាទី គេសង្កេតឃើញម៉ូតូហោះនោះចាប់ផ្តើមហោះខុសប្រក្រតី គេគិតថាវាគ្រាន់តែជាបញ្ហាលើការគ្រប់គ្រងយាន្ត តែការពិតស្លាបកង្ហារទាំងបួនវិលមិនស្មើគ្នា ធ្វើឲ្យវាងាកមកជិតទៅកាន់តែគៀកអ្នកជិះ រឿងអាក្រក់ក៏កើតឡើងភ្លាមៗ។

អ្នកបើកម៉ូតូហោះនោះក៏សម្រចចិត្តចុះចតភ្លាមៗប៉ុន្តែឧបករណ៍បញ្ជាការហោះហើរមិនដំណើការ មិនអាចគ្រប់គ្រងបាននៅពេលវាចុះមក តើត្រូវចុះចតនៅត្រង់ណាទេ? ប៉ុន្តែទីបំផុតវាធ្លាក់ទៅលើដី​ តែសំណាងល្អដោយសារមាន មួក អាវការពារ និងការឌីហ្សាញតួម៉ូតូជួយទប់លំនឹងសម្ពាធធ្លាក់ ទើបអ្នកបើកបរមិនគ្រោះថ្នាក់ដល់អាយុជីវិត។

ទោះបីជួបរឿងហេតុដូចខាងលើក៏ពិតមែន Hoversurf​ ជំនាន់ទី ៣ នេះគឺជាប្រភេទម៉ូតូហោះដែលគេហៅថា «Hoverbike» ផ្ទុកមនុស្សបាន ២ នាក់ និងអាចទ្រទ្រង់ទំងន់អតិបរមា ៣០០ គីឡូក្រាមនិងមានល្បឿនប្រហែល ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង​។

ជាផលិតផលទុកប្រើប្រាស់សម្រាប់ប៉ូលីសក្រុងឌូបៃ វានោះអាចហោះបានចម្ងាយ ៦ គីឡូម៉ែត្រក្នុងល្បឿន ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយធ្វើដំណើរលើដីដូច ម៉ូតូផ្សេងទៀតដែរ ។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រសិនបើអ្នកចង់សាកល្បង Hoversurf នឹងលក់សម្រាប់អ្នកចង់ជិះ ​ក្នុងតម្លៃ ១៥០ ០០០ ដុល្លារ៕

អត្ថបទ៖ រក្សា

មតិយោបល់