• 2021-10-25 02:44:18
  • ផលិតផលថ្មី

ត្រៀមលុយ MacBook Pro ១៦អុីញ ស៊េរីឆ្នាំ២០២១ ដាក់ឲ្យកុម្ម៉ង់ទិញនេះតម្លៃវា

  • 2021-10-25 02:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MacBook Pro ស៊េរីឆ្នាំ២០២១ថ្មី បានបង្ហាញខ្លួនជាផ្លូវការ ដោយមានទំហំ ២ ជម្រើស គឺ ទំហំ ១៦អ៊ីញ និង ១៤អ៊ីញ ដែលទទួលបានការអាប់ដេតថ្មីជាច្រើន មានក្បាលឆក, ថាមពលថ្ម, រន្ធ និងអ្វីដែលសំខាន់បំផុតនោះគឺ ការបំពាក់បន្ទះឈីបថ្មី M1 Pro និង M1 Max។

ថ្ងៃ​នេះ Sabay នឹ​ង​បង្ហាញ​ពី​តម្លៃ MacBook Pro ១៦អុីញ ស៊េរីឆ្នាំ២០២១ ដាក់ឲ្យកុម្ម៉ង់ទិញពី​ហាង​មួយ​នៅ​ខ្មែរ។ MacBook Pro ១៦អុីញ មានអេក្រង់ទំហំ ១៦,២អ៊ីញ ជាកញ្ចក់ IPS LCD ជាមួយនឹងកម្រិតបង្ហាញ 3456x2234px ខណៈម៉ូដែល ១៤អ៊ីញ មានអេក្រង់ទំហំ ១៤,២អ៊ីញ ជាកញ្ចក់ IPS LCD ដូចគ្នា ជាមួយនឹងកម្រិតបង្ហាញ 3024x1964px។

តាម​ប្រភព​ពី​ហាង Nika Computer MacBook Pro ១៦អុីញ ស៊េរីឆ្នាំ២០២១ ដាក់ឲ្យកុម្ម៉ង់ទិញតម្លៃដូច​ខាង​ក្រោម៖

MacBook Pro ១៦អុីញ ប្រើបន្ទះឈីប M1 Pro មានទំហំ RAM16GB ទំហំផ្ទុក 512GB មាន​តម្លៃ​កុម្ម៉ងទិញខ្ទង់ ៣ ០៤៩ដុល្លារ

  • CPU 10 core លឿនជាងមុន ១,៧ដ
  • GPU 16 core

MacBook Pro ១៦អុីញ ប្រើបន្ទះឈីប M1 Pro មានទំហំ RAM16GB ទំហំផ្ទុក 1TB មាន​តម្លៃ​កុម្ម៉ងទិញខ្ទង់ ៣ ៤៩៩ដុល្លារ

  • CPU 10 core លឿនជាងមុន ១,៧ដ
  • GPU 16 core

MacBook Pro ១៦អុីញ ប្រើបន្ទះឈីប M1 Max មានទំហំ RAM32GB ទំហំផ្ទុក 1TB មាន​តម្លៃ​កុម្ម៉ងទិញខ្ទង់ ៤ ០៩៩ដុល្លារ

  • CPU 10 core លឿនជាង M1 ៣,៥ដង និងលឿនជាង M1 Pro ១,៧ដង
  • GPU 32-core លឿនជាងឈីប M1 ៤ដង និង M1 Pro

លើពីនេះ បន្ទះឈីបថ្មីទាំងពីរ M1 Pro/Max មានទំហំ 5nm ដូចគ្នា ដោយ CPU របស់វាដំណើរមានប្រសិទ្ធភាពជាងមុន ១,៧ដង ត្បិតប្រើថាមពលតិចជាងមុន ៧០%។ ចំណែក GPU វិញ ក៏ដំណើរការខ្លាំងដោយប្រើថាមពលតិច បើធៀបនឹង M1 និងកុំព្យូទ័រដទៃផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់