- 2021-10-19 01:53:14
- ព័ត៌មាន
iPhone ក្បាលឆកមិនអស់ចិត្ត ឥឡូវ Apple ចេញ MacBook Pro ថ្មីឌីហ្សាញក្បាលឆកដែរ!
- 2021-10-19 01:53:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone ក្បាលឆកមិនអស់ចិត្ត ឥឡូវ Apple ចេញ MacBook Pro ថ្មីឌីហ្សាញក្បាលឆកដែរ!
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានប្រកាសចេញ MacBook Pro ស៊េរីឆ្នាំ២០២១ ថ្មីរបស់ខ្លួនជាផ្លូវការ ដោយមានទំហំ ២ ជម្រើស គឺ ទំហំ ១៦អ៊ីញ និង ១៤អ៊ីញ ដែលទទួលបានការអាប់ដេតច្រើន ចាប់តាំងពីការឌីហ្សាញ, ថាមពលថ្ម, រន្ធ និងអ្វីដែលសំខាន់បំផុតនោះគឺ ការបំពាក់បន្ទះឈីបថ្មី M1 Pro និង M1 Max។
MacBook Pro ឆ្នាំ២០២១ ទទួលបានការឌីហ្សាញថ្មី ជាមួយនឹងតួខ្លួនអាលុយមីញ៉ូមមានគែមកោងនៅផ្នែកចំហៀង។ ជាមួយគ្នានេះដែរ វាក៏បានបំពាក់ Keyboard ថ្មី ដែលមានផ្ទៃខាងក្រោយពណ៌ខ្មៅសុទ្ធ ហើយលែងមាន Touch Bar ទៀតហើយ ដោយជំនួសដោយ Function Keys មកវិញ។
ចំពោះអេក្រង់វិញ ម៉ូដែល ១៦អ៊ីញ មានអេក្រង់ទំហំ ១៦,២អ៊ីញ ជាកញ្ចក់ IPS LCD ជាមួយនឹងកម្រិតបង្ហាញ 3456x2234px ខណៈម៉ូដែល ១៤អ៊ីញ មានអេក្រង់ទំហំ ១៤,២អ៊ីញ ជាកញ្ចក់ IPS LCD ដូចគ្នា ជាមួយនឹងកម្រិតបង្ហាញ 3024x1964px។
Laptop ទាំងពីរម៉ូដែលនេះប្រើប្រាស់ mini-LED backlighting ដែលមាន mini-LED សរុប ១០ ០០០គ្រាប់ឯណោះ។ មិនតែប៉ុណ្ណោះ ពួកវាប្រើប្រាស់នូវល្បឿនអេក្រង់ 120Hz ជាមួយនឹងកម្រិតពន្លឺ 1600 nits ហើយគាំទ្រមុខងារ Display-P3 និង HDR ទៀតផង។
អ្វីដែលជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ Apple បានបង្រួមទំហំគែមអេក្រង់ឲ្យតូចជាងមុន ប៉ុន្តែបានបន្ថែមក្បាលឆក សម្រាប់ផ្ទុកកាមេរ៉ាមុខថ្មី ដែលអាចថតវីដេអូបានកម្រិត 1080p។ ក្នុងនោះដែរ macOS ក៏ត្រូវបានអាប់ដេតដើម្បីឲ្យដំណើរការជាមួយនឹងក្បាលឆកថ្មីនេះទៀតផង។
MacBook Pro ថ្មីមានបំពាក់ប្រព័ន្ធសំឡេងថ្មី ដោយក្នុងនោះរួមមាន Speaker ៦គ្រាប់ ដែលគាំទ្រប្រភេទសំឡេងថ្មី ហៅថា Spatial Audio សម្រាប់ Dolby Atmos។ លើសពីនេះទៅទៀត វាក៏មានបំពាក់ Microphones កម្រិតគុណភាពស្ទូឌីយូ ដែលមានមុខងារកាត់សំឡេងរំខាន ផងដែរ។
សូមបញ្ជាក់ថា MacBook Pro ថ្មីក៏បានប្រើបន្ទះឈីបថ្មីដែរ គឺ M1 Pro និង M1 Max ដែលផ្តល់នូវដំណើរការ និងល្បឿនលឿនជាងមុន។ បើនិយាយពីទំហំផ្ទុកវិញ Apple ផ្តល់នូវជម្រើស SSD ចាប់ពី 512GB ដល់ 8TB ឯណោះ។
អ្វីដែលជាចំណុចលេចធ្លោ និងគួរឲ្យចាប់អារម្មណ៍ដែរនោះគឺ Apple បានបន្ថែមរន្ធដោតជាច្រើន ដោយក្នុងនោះរួមមាន រន្ធ HDMI មួយ, រន្ធSD Card Reader មួយ, រន្ធ USB-C Thunderbolt 4 ចំនួន ៣, រន្ធដោតកាស 3.5mm និងរន្ធ MagSafe ផងដែរ។
Apple អះអាងថា MacBook Pro ទំហំ ១៦អ៊ីញថ្មី អាចស៊ូបានរហូតដល់ទៅ ២១ម៉ោង សម្រាប់ការមើលវីដេអូសុទ្ធ និង ១៤ម៉ោង សម្រាប់ការមើលលើវេបសាយ។ ចំណែកឯម៉ូដែល ១៤អ៊ីញវីញ អាចស៊ូបាន ១៧ម៉ោង និង ១១ម៉ោង។
គួរឲ្យដឹងថា MacBook Pro ទំហំ ១៤អ៊ីញ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១ ៩៩៩ដុល្លារ ខណៈម៉ូដែល ១៦អ៊ីញ នឹងមានតម្លៃចាប់ពី ២ ៤៩៩ដុល្លារ។ ពួកវាត្រូវបានដាក់ឲ្យបញ្ជាទិញលើវេបសាយ Apple ហើយ៕