- 2021-10-13 08:16:33
- ព័ត៌មាន
Apple កំណត់ថ្ងៃប្រកាសចេញ MacBook Pro ថ្មី កាសជំនាន់ទី៣ និងឈីប M1X
- 2021-10-13 08:16:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple កំណត់ថ្ងៃប្រកាសចេញ MacBook Pro ថ្មី កាសជំនាន់ទី៣ និងឈីប M1X
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ពិសេសចុងឆ្នាំ Apple Event បានកំណត់ថ្ងៃផ្លូវការ នៅថ្ងៃទី១៨ ខែតុលា ដែលចំនឹងម៉ោងប្រទេសកម្ពុជា ១២យប់ ឈានចូលថ្ងៃទី១៩ ខែតុលា។ Apple Event នឹងប្រព្រឹត្តិទៅតាមអនឡាញដដែល។
ក្នុងឱកាសនោះ មានការរំពឹងទុកថា Apple នឹងបញ្ចេញ MacBook Pro ១៤ និង ១៦អ៊ិញ បំពាក់បន្ទះឈីបថ្មី M1X ដែលអាប់ឌែតពី Apple Silicon M1 និងមានការអាប់ឌែតបន្ថែមទៅលើអេក្រង់ផង ផ្នែកដទៃផ្សេងទៀត។
ក្រៅពីនេះ ក៏នៅមាន Mac Mini ដែលនឹងបំពាក់បន្ទះឈីបថ្មី M1X ដូចគ្នា និងប្រើឌុយសាកប្រភេទឆក់ដូចទៅនឹង iMac ជំនាន់ថ្មី។
ប្រព័ន្ធបន្ទះឈីប M1X នឹងជាឈីបខ្លាំងជាងឆ្នាំមុន ដែលលេចឮមកថា នឹងមាន 8-core CPU និង 16/32-core GPU រួមទាំង RAM 32GB ខណៈបន្ទះឈីប M1 ជំនាន់មុន មានត្រឹម 7/8-core GPU និង RAM ត្រឹម 8/16GB តែប៉ុណ្ណោះ។
មិនទាន់អស់ទេ នៅមានកាសឥតខ្សែ AirPods ជំនាន់ទី៣ ក៏រំពឹងទុកថានឹងត្រូវប្រកាសចេញដូចគ្នា។ វាអាចនឹងមានការរចនាដូចទៅនឹង AirPods Pro វិញម្ដង ប៉ុន្ដែវានឹងមិនមានភ្ជាប់មុខងារ ANC សម្រាប់កាត់បន្ថយសំឡេងរំខានពីក្រៅ ដូចធ្លាប់បំពាក់នៅលើ AirPods Pro នោះទេ។
បន្ថែមពីនេះ ប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រ macOS Monterey ក៏មានការរំពឹងថានឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅ Apple Event ចុងឆ្នាំនេះផងដែរ៕