- 2021-10-13 06:22:12
- ព័ត៌មាន
Bitcoin អាចឡើងថ្លៃដល់ ៧ម៉ឺនដុល្លារ នៅចុងឆ្នាំ២០២១
- 2021-10-13 06:22:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bitcoin អាចឡើងថ្លៃដល់ ៧ម៉ឺនដុល្លារ នៅចុងឆ្នាំ២០២១
ចន្លោះមិនឃើញ
លុយឌីជីថល Bitcoin អាចនឹងឡើងថ្លៃប្រមាណជា ២៥% ក្នុង១កាក់ នៅចុងឆ្នាំ២០២១ ខណៈបច្ចុប្បន្នកំពុងមានតម្លៃ ៥៦០០០ដុល្លារ នេះបើយោងទៅតាមអ្នកជំនាញ Armando Aguilar ដែលលោកជាអ្នកយុទ្ធសាស្ត្រទ្រព្យឌីជីថលនៅស្ថាប័ន Fundstrat Global Advisors បម្រើសេវាកម្មយ៉ាងទូលំទូលាយ ផ្នែកវិនិយោគនិងប្រឹក្សាហិរញ្ញវត្ថុ។
លោក Aguilar បាននិយាយថា Bitcoin ស្ថិតក្នុងលំហូរទីផ្សារបែបឡើង (bullish view) ដែលវាអាចនឹងឡើងថ្លៃខ្លាំង ហើយថ្មីៗនេះ ប្រតិបត្តិការ Bitcoin ក៏កើនឡើងផងដែរ ក្នុងនោះភាគច្រើនជាប្រតិបត្តិការដែលមានទំហំធំជាង ១០លានដុល្លារ។
លោកបានព្យាករណ៍ថា ផ្អែកទៅលើគំរូលំហូរភាគហ៊ុន (stock-to-flow) លុយ Bitcoin អាចនឹងឡើងថ្លៃដល់ទៅ ៧ម៉ឺនដុល្លារ ក្នុង១កាក់ នៅចុងឆ្នាំនេះ។ គួរបញ្ជាក់ថា លំហូរភាគហ៊ុន (stock-to-flow) ជាការវាស់វែងពីការផ្គត់ផ្គង់ទីផ្សារទៅនឹងផលិតកម្មថ្មីៗ ដើម្បីដឹងពីតម្លៃបម្រែបម្រួលទីផ្សារ។
លោក Rosh Singh នាយកប្រតិបត្តិនៅវេទិកាពាណិជ្ជកម្មលុយឌីជីថល Quadency បាននិយាយថា អ្នកវិភាគជាច្រើនព្យាករណ៍ពីតម្លៃខ្ពស់បំផុតនៃ Bitcion អាចកើតឡើងនៅអំឡុងខែវិច្ឆិកា ហើយអាចនឹងបន្ដរហូតដល់ ខែមករា និងកុម្ភៈ។
គួរបញ្ជាក់ថា Bitcoin ជារូបិយបណ្ណឌីជីថល ដែលអ្នកវិនិយោគនិងមហាសេដ្ឋីជាច្រើនធ្លាប់បានហាមប្រាម ត្បិតការជួញដូរមានហានិភ័យខ្ពស់។ ម្យ៉ាងលុយនេះក៏មិនមានការទទួលស្គាល់ពីប្រទេសជាច្រើន រួមទាំងប្រទេសយើងផង៕