• 2021-09-28 02:06:40
  • ព័ត៌មាន

ឃើញស្រស់ៗហ្មង! រឿង​ឈីបនេះ ធ្វើស៊ី​ក្រុមហ៊ុនឡានយក្សមួយបាត់

  • 2021-09-28 02:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្ត​ប្រណីត​អាល្លឺម៉ង់ Mercedes-Benz បាន​ព្រមានថា ខ្លួន​នឹង​ពន្យារពេល​លក់រថយន្តថ្មីៗ ដែល​អាចអូសបន្លាយដល់ជាង ១ឆ្នាំ ដោយ​សារតែ​បញ្ហាកង្វះខាត​ឈីប ប៉ះពាល់​ដល់​ផលិតកម្មរថយន្ត។

លោក Ola Kallenius នាយកប្រតិបត្តិ Mercedes-Benz បញ្ជាក់ថា តម្រូវការរថយន្ត​ក្រុមហ៊ុនលោក គឺធំសម្បើម​ណាស់ ប៉ុន្តែ​គួរឱ្យសោកស្តាយ​ ដោយសារចំនួនផលិត​មានកំណត់។ «រថយន្តម៉ូឌែល​ខ្លះ តម្រូវឱ្យយើងត្រូវរង់ចាំ​យូរ​ជាងការរំពឹងទុក ហើយ​ក្នុងករណីខ្លះ ត្រូវពន្យារពេលដល់ជាង ១ឆ្នាំ»។

លោក​ធ្លាប់បានព្យាកររួចមកហើយ បញ្ហានៃ​ការធ្លាក់ចុះការផ្គត់ផ្គង់ឈីប​សម្រាប់​ការផលិត​រថយន្ត​ក្នុងពិភពលោក នឹង​បន្តរហូតដល់ឆ្នាំ​២០២៣ ដោយសារតែ​ការ​បិទខ្ទប់ទប់ស្កាត់​កូវីដ១៩ ក្នុងប្រទេស​ផ្គត់ផ្គង់ឈីប​សំខាន់ៗ។

ឧស្សាហកម្មយានយន្ត បាន​រងផលប៉ះពាល់​យ៉ាងខ្លាំង​ពីវិបត្តិឈីប​ ជាពិសេស​ចាប់តាំងពីដើមឆ្នាំ​២០២១នេះមក៕

ប្រភព៖ TRTWORLD ប្រែ​សម្រួល៖ សំភី

មតិយោបល់