• 2021-09-10 10:00:07
  • ព័ត៌មាន

ចិន បង្ហោះគ្រាប់រុក្កែត ផ្ទុកផ្កាយរណបសមត្ថភាពថតវីដេអូ 4K និង 8K high-quality live broadcast

  • 2021-09-10 10:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារអវកាស ចិន ទើបនឹងបាញ់បង្ហោះគ្រាប់រុក្កែតមួយថ្មីទៀត ចេញពីមជ្ឈមណ្ឌលអវកាសកោះស៊ីឆាង (Xichang) នៅក្នុងខេត្តស៊ីឈួននៅថ្ងៃទី ១០ កញ្ញា ២០២១ ប៉ុន្មានម៉ោងមុននេះ។

នៅក្នុងគ្រាប់រុក្កែតនេះ ផ្ទុកទៅដោយ ផ្កាយរណបមួយឈ្មោះថា «Zhongxing-9B» ជាប្រភេទ ផ្កាយរណបសម្រាប់ផ្សព្វផ្សាយផ្ទាល់ពីអវកាស ឬការបញ្ចូនរូបភាព និងវីដេអូពីអាកាសមកស្ថានីយ៍ផ្សាយតែម្ដង។

ផ្កាយរណបដដែលខាងលើនេះ មានសមត្ថភាពខ្ពស់អាចថតវីដេអូក្នុងកម្រិត 4K និង 8K high-quality live broadcast ដើម្បីជាជាការងាយស្រួលដល់បណ្ដាញទូរទស្សន៍រដ្ឋ ចិន និងសម្រាប់ការត្រៀមរៀបចំកម្មវិធីអន្តរជាតិនានាដូចជា៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក Beijing 2022 ជាដើម។

យោងតាមប្រភពក្នុងស្រុក បានរំលេចឲ្យដឹងថា ផ្កាយរណបថ្មីនេះអាចមានអាយុកាលប្រើប្រាស់ដល់ទៅ ១៥ ឆ្នាំឯណោះទើបវាខូច។ រយៈពេលប៉ុណ្ណេះ អាចចាត់ចូលបានថា យូរជាងផ្កាយរណបមុនៗហើយ៕

សមុទ្រនៅប្រទេស បេរូ The rolling billows of sea, Peru ថតដោយ ក្រុមអវកាសយានិក ចិន កំពុងបំពេញបេសកម្មកិច្ចការតម្លើង ស្ថានីយ៍អវកាស

ប្រភព៖ CGTN ប្រែ​សម្រួល៖ រក្សា

មតិយោបល់