• 2021-09-08 08:22:14
  • ព័ត៌មាន

និស្សិតសាកលមួយនៅសិង្ហបុរី បង្កើតរ៉ូបូតស្វ័យប្រវត្តិ ទុកបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩

  • 2021-09-08 08:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមនិសុ្សិតអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត មកពីសាកលវិទ្យាល័យ Nanyang Technological University (NTU) បង្កើតចេញបានដោយជោគជ័យ មនុស្ស​យន្ត ​មួយដំណើការដោយស្វ័យប្រវត្តិ ដើម្បីសម្រាល​បន្ទុក​ការងារ​អ្នក​សម្អាត​ ក្នុង​ពេល​កំពុងផ្ទុះកូវីដ-១៩ ។

រ៉ូប៉ូត​មួយនេះ​ឈ្មោះ​ថា “XDBOT” ទោះជាមានរាងមិនពេញលេញ ផ្នែកខាងក្រោមដូចតុតែមានកង់ ឯផ្នែកខាងលើជា រ៉ូបូតមានបង្ហុយសម្រាប់បញ្ចេញផ្សែងបាញ់សម្លាប់មេរោគ។ វាមានកម្លាំងខ្លាំង អាចបាញ់សម្អាតលើផ្ទៃធំៗបានឆ្ងាយ លឿន និងឆាប់រហ័ស ថែមទៀត។

​រ៉ូបូត អាចបញ្ជាបានពីចម្ងាយដោយប្រើកុំព្យូទ័រយួរដៃឬថេប្លេត ដោយជួយកាត់បន្ថយហានិភ័យដល់អ្នកសម្អាត (cleaner) ជៀសវាងឆ្លងមេរោគ។

​អ្នកដឹកនាំគម្រោង ស្រាវជ្រាវខាងលើបាននិយាយថា “ដោយប្រើប្រាស់រ៉ូបូតថ្មីរបស់យើងពីចម្ងាយប្រតិបត្តិករជាមនុស្សអាចគ្រប់គ្រងបានយ៉ាងច្បាស់លាស់នូវដំណើរការនៃការបាញ់សម្អាតមេរោគដោយមិនចាំបាច់ប៉ះពាល់ជាមួយនឹងផ្ទៃ។”

​មនុស្សយន្ត XDBOT សាកល្បងដំបូង នៅជុំបរិវេណសាកលវិទ្យាល័យ NTU ហើយរំពឹងថា នឹងអាចយកវាទៅប្រើជាផ្លូវការ នៅមន្ទីរពេទ្យច្រើនទៀត និងនៅតាមតំបន់សាធារណៈនានា៕ ប្រភព៖ NTU

អត្ថបទ៖ រក្សា

មតិយោបល់