• 2021-09-08 02:25:42
  • ព័ត៌មាន

គូប្រជែង Tesla Model Y ថ្មីមួយទៀត ចាប់កំណើតជាមួយសមត្ថភាព សាកភ្លើងម្តងជិះបាន ៤២០គ.ម

  • 2021-09-08 02:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-Benz បានដាក់បង្ហាញចេញនូវរថយន្ត SUV អគ្គិសនីថ្មីមួយទៀត គឺ EQB ដែលជាគូប្រជែងរបស់ Tesla Model Y។

ផ្អែកលើគ្រោងឆ្អឹងនៃម៉ូដែល GLB រថយន្ត Mercedes-Benz EQB នឹងផ្តល់ជម្រើស ២ ម៉ូដែលគឺ EQB 300 និង EQB 350។ ពួកវាទាំងពីរនេះមានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង និងប្រព័ន្ធបើកបរប៉ុងពីរ ហើយអាចបើកបរបានចម្ងាយ ២៦០មាយ៍ ឬ ៤២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

គួរឲ្យដឹងដែរថា រថយន្ត SUV អគ្គិសនី EQB អាចផ្ទុកអ្នកដំណើរបានដល់ទៅ ៧នាក់ ជាមួយនឹង Option កៅអី ៣ជួរ។

រថយន្ត EQB 300 នឹងមានកម្លាំង ២២៥សេះ ខណៈ EQB 350 នឹងមានកម្លាំង ២៨៨សេះ ហើយមានល្បឿនអតិបរមាកំណត់ត្រឹម ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងណាមិញ ប្រភេទប្រើម៉ូទ័រអគ្គិសនីមួយ និងប៉ុងមួយ នឹងត្រូវបានបន្ថែមនាពេលក្រោយទៀត។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes-Benz មិនទាន់បានប្រកាសពីតម្លៃរបស់ EQB នៅឡើយទេ គឺរង់ចាំរហូរដល់ពេលវាជិតចេញលក់ជាផ្លូវការ ប៉ុន្តែគេរំពឹងថា វាអាចនឹងមានតម្លៃប្រហាក់ប្រហែលទៅនឹងគូប្រជែង គឺ Tesla Model Y ដែលមានតម្លៃចាប់ពីខ្ទង់ ៥៤ ០០០ដុល្លារ នៅលើទីផ្សារបរទេស៕

អត្ថបទ៖ សេង ឡុង

មតិយោបល់