• 2021-08-19 03:55:31
  • ព័ត៌មាន

Hacker កូរ៉េខាងជើងប្រើ IE Browser បន្លំបង្កប់មេរោគវាយប្រហារសារព័ត៌មានអនឡាញកូរ៉េខាងត្បូង

  • 2021-08-19 03:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកជំនាញសុវត្ថិភាពអ៊ីនធើណិតកូរ៉េខាងត្បូង រកឃើញមាន link បង្កប់មេរោគ Malware នៅលើបណ្ដាញដែលក្រុមជនសង្ស័យត្រូវគេកំណត់អត្តសញ្ញាណបានគឺ ក្រុម Hacker កូរ៉េខាងជើង

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីឃើញមានករណីសង្ស័យលើកូដក្នុង jQuery និង JavaScript libraries គេកំណត់បានច្បាស់លាស់ និងរហូតឈានដល់បិទប្រតិបត្តិការពួកគេបានទាំងស្រុង។

ពួកគេមានគម្រោងវាយប្រហារគោលដៅ សារព័ត៌មានអនឡាញកូរ៉េខាងត្បូង ដោយប្រើប្រាស់វិធីសាស្រ្តបង្កប់មេរោគទៅលើ link មួយចំនួននៅលើ Browser ឈ្មោះ Internet Explorer ។

ប្រភពដែលបានបញ្ជាក់ផងដែរថា ចេតនាប៉ុនប៉ងព្រមជាមួយសកម្មភាពមិនប្រក្រតីដែលរកឃើញនោះនៅអំឡុងខែ មិនា-មិថុនាឆ្នាំ ២០២១ ប៉ុន្តែគ្មាននរណាម្នាក់រងគ្រោះដោយល្បិចបញ្ឆោតនេះទេ។

រំឭកផងដែរថា Microsoft បានកំណត់ថ្ងៃខែឱ្យ Internet Explorer លាចាកពីអ្នកប្រើប្រាស់ បន្ទាប់ពីបានរស់នៅក្នុងប្រព័ន្ធប្រតិបត្តិការ Microsoft Window អស់រយៈពេល ២៥ឆ្នាំ មកនេះ។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ គឺជាកាលបរិច្ឆេទផ្លូវការដែល Microsoft បិទការគាំទ្រ Internet Explorer 11 ទាំងស្រុង ដោយជំនួសមកវិញនូវ web browser ថ្មី Microsoft Edge នៅក្នុងកំណែអាប់ឌែត Window 10 ៕

ប្រភព៖ thehackernews ប្រែ​សម្រួល៖ រក្សា

មតិយោបល់