• 2021-07-30 06:53:37
  • ព័ត៌មាន

Jeep កង់៦ ច្រើនគ្រឿងណាស់ កំពុងដាក់នៅស្រុកខ្មែរ

  • 2021-07-30 06:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jeep កង់៦ Gladiator SoFlo 6x6 ជាប្រភេទរថយន្ត Custom មានតិចគ្រឿងណាស់នៅស្រុកយើង ប៉ុន្ដែឥលូវនេះគឺមានបញ្ឈរលក់នៅស្រុកខ្មែរ និងមានច្រើនគ្រឿងថែមទៀតផង មិនបាច់ពិបាកកម្មង់មុនទៀតនោះទេ។ នេះបើយោងទៅទៅតាមប្រភពទិញលក់រថយន្ត Kimsrun Premium Auto។

Jeep Gladiator 6x6 ត្រូវបាន custom ជាពិសេសដោយក្រុមហ៊ុន So Flo Jeeps មានប៉ុងបន្ថែម១ សរុបមានចំនួន ៣ប៉ុង ប្រើកង់ ៦គ្រាប់ កង់ទាំងអស់អាចដំណើរការព្រមគ្នា ដោយធ្វើឱ្យ Monster Truck នេះកាន់តែខ្លាំងជាងមុន ឡើងភ្នំ ចុះទឹក ផ្លូវលំបាកៗរត់កាត់យ៉ាងងាយស្រួល។

គួរបញ្ជាក់ថា Jeep Gladiator កង់៦ ប្រើម៉ាស៊ីន V8 (៦,២លីត្រ) ជាច្រើនគ្រឿងទាំងនេះ គឺមិនមានមានដាក់តម្លៃលក់ ពីប្រភពនៅឡើយទេ៕

ប្រភព៖ facebook ប្រែ​សម្រួល៖ កុសល

មតិយោបល់