- 2021-06-08 03:24:05
- ព័ត៌មាន
កាន់តែងាយស្រួល! ឥឡូវនេះកម្មវិធី PayWay Mobile មាននៅលើ iOS ហើយ
- 2021-06-08 03:24:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែងាយស្រួល! ឥឡូវនេះកម្មវិធី PayWay Mobile មាននៅលើ iOS ហើយ
ចន្លោះមិនឃើញ
ធនាគារ ABA បានប្រកាសដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile នៅលើប្រព័ន្ធប្រតិបត្តិការ iOS។ បន្ថែមពីលើកម្មវិធីដែលមានស្រាប់សម្រាប់ទូរស័ព្ទ Android ការដំឡើងសមត្ថភាពនេះ អនុញ្ញាតឲ្យអ្នកប្រើទូរសព្ទ iPhone អាចចាប់ផ្តើមទទួលការទូទាត់បែបឌីជីថលបានភ្លាមៗសម្រាប់អាជីវកម្ម ឬការលក់ដូររបស់ខ្លួន ជាប្រាក់រៀល និងប្រាក់ដុល្លារ តាមរយៈទូរស័ព្ទស្មាតហ្វូន។ អ្វីដែលត្រូវការ គឺគណនី ABA1 មានដំណើរការ ហើយបន្ទាប់ពីបើកដំណើរការតាមជំហានងាយ អាជីវករ ឬអ្នកលក់ដូរអាចចាប់ផ្តើមបង្កើតកូដ QR សម្រាប់អតិថិជនស្គែនបង់លុយបានភ្លាមៗ។
ពាណិជ្ជករអាចប្រើកម្មវិធី PayWay Mobile ដើម្បីត្រួតពិនិត្យការលក់ដូរក្នុងចន្លោះពេលណាមួយបានភ្លាមៗ មើលប្រវត្តិប្រតិបត្តិការ និងផ្ញើវិក្កយបត្រអេឡិកត្រូនិកទៅឲ្យអ្នកលក់បានយ៉ាងងាយស្រួល។ អ្នកដែលកំពុងប្រើកម្មវិធី PayWay Mobile នៅលើទូរស័ព្ទ Android នាពេលបច្ចុប្បន្ន និងមានបំណងចង់ប្តូរទៅប្រើទូរសព្ទប្រើប្រព័ន្ធប្រតិបត្តិ្កការ iOS វិញ អាចប្តូរ បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុះឈ្មោះបន្ថែមទៀតឡើយ៖
ប្រសិនបើអ្នកមិនទាន់មានកម្មវិធី ABA Mobile អ្នកអាចបើកគណនីដំបូងរបស់អ្នកតាមរយៈ ABA Mobile ដោយដោនឡូតឥឡូវនេះ។ នៅពេលបើកចូលទូរស័ព្ទថ្មី អ្នកនឹងត្រូវបើកចេញដោយស្វ័យប្រវត្តិពីទូរស័ព្ទដែលកំពុងប្រើ។
កម្មវិធី PayWay Mobile ជា ’មធ្យោបាយទូទាត់ចល័ត’ (mPOS) ដើម្បីឲ្យអាជីវករ ឬអ្នកលក់ដូរ ទទួលទូទាត់ប្រាក់ពីអតិថិជនរបស់ខ្លួនបានយ៉ាងងាយស្រួល។ កម្មវិធីនេះ ឥតគិតថ្លៃសេវា និងស័ក្តិសមនឹងអាជីកម្មផ្សេងៗជាច្រើន ដូចជា ហាងកាហ្វេ ហាងថែសម្ផស្ស អាជីវកម្មអនឡាញ អាជីវកម្មផ្តល់សេវា និងអាជីវកម្មផ្សេងៗជាច្រើនទៀត។
កម្មវិធី PayWay Mobile ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុកក្នុងការប្រមូលការទូទាត់បែបឌីជីថល និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើការទូទាត់បែបឌីជីថលជំនួសសាច់ប្រាក់សុទ្ធ ។
ចុច ត្រង់នេះ ដើម្បីដឹងបន្ថែមអំពីកម្មវិធី PayWay Mobile និងអត្ថប្រយោជន៍សម្រាប់អាជីវកម្មរបស់អ្នក។
សម្រាប់ចម្ងល់នានា លោកអ្នកអាចទាក់មកកាន់ធនាគារបានគ្រប់ពេល តាមលេខ 023 225 333 ឬឆាតតាម ផេក Facebook (ABA Bank) ឬវិបសាយរបស់ធនាគារ។