- 2021-05-31 09:36:44
- ព័ត៌មាន
ក្លាយជាការពិតហើយ! វៀតណាម តម្រូវឲ្យមានកម្មវិធី Vaccine Passport មុនឡើងយន្តហោះ
- 2021-05-31 09:36:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លាយជាការពិតហើយ! វៀតណាម តម្រូវឲ្យមានកម្មវិធី Vaccine Passport មុនឡើងយន្តហោះ
ចន្លោះមិនឃើញ
កាលពីរសៀលថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២១ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទើបនឹងចុះកិច្ចព្រមព្រៀងជាមួយ IATA សមាគមជើងហោះហើរអន្តរជាតិ ឬ International Air Transport Association ដើម្បីដំណើរការដាក់ឲ្យប្រើប្រាស់កម្មវិធី Vaccine Passport នឹងចាប់ផ្តើមពីខែមិថុនា នេះតទៅ។
កម្មវិធី Vaccine passport គឺជាកម្មវិធីទូរសព្ទដៃមួយ សម្រាប់ផ្ទុកព័ត៌មានផ្ទាល់ខ្លួនអំពីការចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។ កម្មវិធីនេះ នឹងក្លាយជាឯកសារផ្ទាល់ខ្លួនថ្មីមួយទៀតបន្ថែមពីលើ លិខិតឆ្លងដែនដែលអ្នកកំពុងកាន់នៅដៃ មុននឹងឡើងយន្តហោះ។ កម្មវិធីនេះមានទាំងគុណសម្បត្តិនិងគុណវិបត្តិ ដែលរដ្ឋាភិបាលសឹងតែគ្រប់ប្រទេសកំពុងគិតដល់ ថាគួរមានឬក៏អត់?
លោក Le Hong Ha ជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់រៀតណាមខាងលើ និយាយថា៖ «នាពេលនេះ យើងក្លាយជាសមាជិកដាក់ឲ្យប្រើប្រាស់កម្មវិធី Vaccine Passport ផ្លូវការហើយ គោលបំណងចម្បងរបស់យើងគឺធ្វើយ៉ាងណាធានាសុវត្ថិភាពជូនអ្នកដំណើរទាំងអស់ មិនថាមធ្យោបាយមួយណាក៏ដោយ។»
ប្រភពព័ត៌មានពីគេហទំព័រ VN express បានរំលេចឲ្យដឹងថា មកទល់បច្ចុប្បន្ន IATA Travel Pass នេះមានក្រុមហ៊ុនអាកាសចរណ៍ច្រើនជាង ៣០ មកហើយក្នុងនោះប្រទេសអាស៊ី ២ មុនគេគឺ សឹង្ហបុរី និងវៀតណាម។ តំបន់ប៉ែកអុឺរ៉ុបមាន អេស្តូនី និងអ៊ីស្រាអែល រីឯប៉ែកឡាទីន មានប្រទេសប៉ាណាម៉ា។
បន្ទាប់ពីវីរុសបំប្លែងខ្លួនថ្មី រកឃើញបណ្ដាលឲ្យករណីឆ្លងថ្មីកើនឡើងខ្លាំងមួយសប្ដាហ៍ក្រោយនេះ ដំណឹងថ្មីបំផុតពីសារព័ត៌មានក្នុងស្រុកវៀតណាម បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Hanoi's Noi Bai ប្រកាសផ្អាកឈប់ទទួលភ្ញៀវបរទេសទាំងអស់ ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែមិថុនានេះ ជាគោលការណ៍បណ្ដោះអាសន្នសិន៕