- 2021-05-20 09:54:26
- ព័ត៌មាន
Dogecoin ក្លាយជារូបិយបណ្ណអេឡិចត្រូនិចធំជាងគេទី៤ តែមានប្រវត្តិចម្លែកនឹកស្មានមិនដល់
- 2021-05-20 09:54:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dogecoin ក្លាយជារូបិយបណ្ណអេឡិចត្រូនិចធំជាងគេទី៤ តែមានប្រវត្តិចម្លែកនឹកស្មានមិនដល់
ចន្លោះមិនឃើញ
រូបិយបណ្ណអេឡិចត្រូនិច Dogecoin បានកែប្រែមុខមាត់ខ្លួន ពីកាក់លុយដែលគេលេងសើចលើអ៊ីនធឺណិត ទៅជាលុយដែលមានឥទ្ធិពលក្នុងវិស័យលុយអេឡិចត្រូនិច (Cryptocurrency) ដោយនៅឆ្នាំ២០២១ គិតពីដើមឆ្នាំមក តម្លៃលុយនេះបានឡើងថ្លៃប្រមាណជា ១៣,០០០%។
ដែលថា Dogecoin ជាលុយដែលគេលេងសើចនោះ ព្រោះតែលុយអេឡិចត្រូនិចមួយនេះ ត្រូវបានបង្កើតចេញពី Doge meme ដែលជាអម្បូរឆ្កែ Shiba មានមុខគួរឱ្យស្រលាញ់ និងកំប្លែងផងដែរ។
Cryptocurrency មួយនេះត្រូវបានបង្កើតដោយ វិស្វករកុំព្យូទ័រ លោក Billy Markus និងអ្នកជំនាញទីផ្សាររបស់ក្រុមហ៊ុន Adobe លោក Jackson Palmer នៅក្នុងឆ្នាំ២០១៣ ដើម្បីប្រកួតប្រជែងនឹង Bitcoin ដែលកំពុងឡើងថ្លៃឥតឈប់ឈរនៅអំឡុងពេលនោះ។
បច្ចុប្បន្ន Dogecoin កំពុងទាក់ទាញចិត្តអ្នកវិនិយោគក្នុងវិស័យលុយអេឡិចត្រូនិចយ៉ាងខ្លាំង ដោយតម្លៃរបស់វាបានឡើងខ្ពស់ដល់ទៅ ០,៧៩ ដុល្លារ ក្នុង១កាក់ ដែលស្មើនឹងកំណើន ១៣,០០០% ចាប់តាំងពីដើមឆ្នាំ២០២១មក។
ការឡើងដ៏គំហុកនេះ ធ្វើឱ្យ Dogecoin ក្លាយទៅជា រូបិយបណ្ណអេឡិចត្រូនិចធំជាងគេលំដាប់ទី៤ និងមានតម្លៃមូលធនទីផ្សារ (តម្លៃរបស់ក្រុមហ៊ុន) ប្រមាណជា ៧០ ពាន់លានដុល្លារ។
មានហេតុផលជាច្រើនធ្វើឱ្យរូបិយបណ្ណមួយនេះឡើងថ្លៃឥតឈប់ឈរ ប៉ុន្ដែហេតុផលចម្បងមួយគឺថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk នឹងទទួលយកលុយ Dogecoin ជាមធ្យោបាយក្នុងការទូទាត់ ក្នុងបេសកកម្មឆ្ពោះទៅភពព្រះចន្ទ ដែលហៅថា «DOGE-1 Mission to the Moon» នៅត្រីមាសទី១ ឆ្នាំក្រោយនេះ។
មិនតែប៉ុណ្ណោះ Elon Musk បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter កាលពី ខែមេសា ថា SpaceX នឹងប្រើប្រាស់និមិត្តសញ្ញា Dogecoin នៅលើនិមិត្តសញ្ញារបស់ព្រះចន្ទ ថែមទៀតផង។