• 2021-05-03 08:20:02
  • ព័ត៌មាន

យន្តហោះយក្ស Stratolaunch ហោះហើរសាកល្បងជាលើកទីពីរដោយជោគជ័យ

  • 2021-05-03 08:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ Stratolaunch ដ៏ធំមហិមាបានហោះជាលើកទីពីរកាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ មេសា ឆ្នាំ២០២១ ដោយហោះទៅកាន់ផ្ទៃមេឃនៅលើវាលខ្សាច់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ យន្តហោះម៉ាស៊ីន ៦ ដែលមានស្លាបវែងជាងគេបំផុតលើពិភពលោក បានហោះចេញពីផែអវកាសម៉ូចេវ គឺ ២ ឆ្នាំគត់ បន្ទាប់ពីការហោះហើរលើកដំបូងរបស់វាបន្ទាប់ពីការផ្លាស់ប្តូរម្ចាស់ថ្មីនិងគោលបំណងរបស់យន្តហោះ។'

ក្រុមហ៊ុន Stratolaunchបានសរសេរនៅលើ Twitterនៅម៉ោងប្រហែល ៧៖៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍ថា “យើងហោះឡើងលើមេឃហើយ”។ ប្រហែលជា ៣ ម៉ោងក្រោយមក យន្តហោះយក្សនេះបានចុះចតលើកង់ទាំង ២៨ របស់វាដោយសុវត្ថិភាព ហើយក្រុមហ៊ុន Stratolaunch ហៅការធ្វើតេស្តិ៍ហោះហើរនេះថា “ជោគជ័យ”។ ដោយមានឈ្មោះថា Roc យន្តហោះតួភ្លោះនេះមានស្លាបប្រវែង ១១៧ ម៉ែត្រ។ វាត្រូវបានបង្កើតឡើងដោយសហស្ថាបនិកក្រុមហ៊ុន Microsoft លោក ផូល ជី អាល់ឡិន ដែលស្លាប់ក្នុងពេលតែប៉ុន្មានខែ មុនពេលវាហោះហើរជាលើកដំបូងនៅខែមេសាឆ្នាំ ២០១៩ ។

លោក អាល់ ឡិន មានបំណងប្រើវាជាយន្តហោះដឹករ៉ុក្កែតសម្រាប់ការបាញ់បង្ហោះឡើងទៅទីអវកាស ដោយភ្ជាប់រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបនៅចំកណ្តាលស្លាប ហើយបញ្ចេញវានៅរយៈកម្ពស់ខ្ពស់។ ក្រោយមកម្ចាស់ថ្មីមានបំណងប្រើវាជាយន្តហោះដឹកយានស្រាវជ្រាវលឿនជាងសំឡេងដែលអាចប្រើឡើងវិញបាន៕

ប្រភព៖ rasmeinews.com

មតិយោបល់