- 2021-04-23 04:46:01
- ព័ត៌មាន
ក្នុងចំណោមតារាស្មាតហ្វូនទាំង៥លើលោក Huawei មិនស្ថិតក្នុងបញ្ជីទៀតនោះទេ
- 2021-04-23 04:46:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងចំណោមតារាស្មាតហ្វូនទាំង៥លើលោក Huawei មិនស្ថិតក្នុងបញ្ជីទៀតនោះទេ
ចន្លោះមិនឃើញ
មានក្រុមហ៊ុនស្មាតហ្វូនចំនួន៥ ដូចជា Samsung, Apple, Xiaomi, OPPO និង vivo ដែលកំពុងឈរលើតារាងដឹកជញ្ជូនជញ្ជូនច្រើនបំផុតទៅកាន់ពិភពលោក ដោយកាលពីត្រីមាសទី១ក្នុងឆ្នាំ២០២១ មានចំនួនដឹកជញ្ជូនសរុបដល់ទៅ ៣៤០លានគ្រឿង មានការកើនឡើងដល់ទៅ២៤% បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២០។
នេះបើយោងទៅតាមរបាយការណ៍ពី ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics ដែលទើបប្រកាសកាលពីថ្មីៗនេះ។
ក្នុងនោះផងដែរ Samsung នៅតែជាស្មាតហ្វូនដែលមានចំនួននាំចេញសរុបច្រើនជាងគេ ដោយក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ មានតួរលេខដល់ទៅ ៧៧លានគ្រឿងបាននាំចេញ មានកើនឡើង ៣២% បើធៀបកាលពីឆ្នាំមុន ខណៈការនាំចេញស្មាតហ្វូន Apple មានត្រឹម ៥៧លានគ្រឿងតែប៉ុណ្ណោះ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១។
ទោះយ៉ាងណាក៏ដោយ ក្នុងតារាងមិនមានវត្តមាន Huawei នោះទេ ត្បិត Huawei ធ្លាប់ក្ដាប់បានលេខរៀងទី៥ កាលពីឆ្នាំ២០២០ ក្នុងត្រីមាសទី៤ ដោយឈរពីក្រោយ OPPO និង Xiaomi។ យោងតាមក្រុមអ្នកវិភាគ ការហាមឃាត់របស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យ Huawei "ធ្លាក់ចុះ" នៅក្នុងទីផ្សារស្មាតហ្វូននាពេលថ្មីៗនេះ៕