- 2021-03-23 02:53:53
- ព័ត៌មាន
ជួយដាក់ឈ្មោះឲ្យផង! ស្អាតប្លែកណាស់ម៉ូតូអគ្គិសនីផលិតដោយកូនខ្មែរ
- 2021-03-23 02:53:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយដាក់ឈ្មោះឲ្យផង! ស្អាតប្លែកណាស់ម៉ូតូអគ្គិសនីផលិតដោយកូនខ្មែរ
ចន្លោះមិនឃើញ
ម៉ូតូអគ្គិសនីដែលត្រូវបានផលិតឡើងដោយស្នាដៃកូនខ្មែរ លោក ញាន ផល្លឹក បានបង្ហាញពីរូបរាងយ៉ាងស្រស់ស្អាត និងមានឡូហ្គូរូបប្រាសាទអង្គរវត្តនៅចំពីមុខទៀត។ ម៉ូតូអគ្គិសនីនេះ លោកបានបង្កើតឡើងដោយមិនធ្លាប់បានដាក់ឈ្មោះនៅឡើយទេ។
លោក ញាន ផល្លឹក ធ្លាប់បាននិយាយនៅលើហ្វេសបុករបស់លោកថា ខ្ញុំជាមនុស្សឆ្ងល់ច្រើន ចូលចិត្តកែឆ្នៃរបស់ប្លែកៗឲខុសពីរគេ។ ចំពោះម៉ូតូអង្គរមួយគ្រឿងនេះធ្វើហើយមិនដឹងដាក់ឈ្មោះអ្វីឲសមនឹងរូបរៀងខុសគេ។
ម៉ូតូអង្គរ ២០១៥ ប្រើថាមពលអគ្គិសនីចាប់ផ្តើមធ្វើថ្ងៃទី ១៣ មិនា ឆ្នាំ ២០១៤ ធ្វើហើយថ្ងៃទី ២៩ សីហា ឆ្នាំ ២០១៤»** ។ ម៉ូតូនេះប្រើប្រាស់ Motor. 48v. 500w និងជាប្រភេទថ្ម Lithium Battery. 48v. 40ah ដែលមានកម្លាំងស្ទុះ Speed 45Km/h។
ទាំងនេះជារូបភាពម៉ូតូផ្ទាល់ខ្លួនរបស់លោកផលិតឡើងទុកគ្រាន់ជិះលេងកម្សាន្ត៖
ក្រៅពីម៉ូតូអគ្គិសនីនេះលោកក៏ធ្លាប់បានផលិតយាន្តជំនិះធ្វើសាកល្បងកន្លងមកមានដូចជា៖ កង់អាគុយ, ម៉ូតូកង់មួយប្រើអាគុយ, ម៉ូតូកង់ពីរប្រើអាគុយ, ម៉ូតូកង់បីប្រសូឡាសុទ្ធ ១០០% រត់រហូតឲ្យតែមានពន្លឺថ្ងៃ, ម៉ូតូកង់បីប្រើអាគុយនិងសូឡា, ឡានប្រើម៉ាស៊ីនសាំង, ឡានប្រើអាគុយ, ឡានក្រុងប្រើអាគុយនិងសូឡា ជាដើម៕