• 2021-03-17 06:41:39
  • ព័ត៌មាន

រថយន្ត​អគ្គិសនី​ស្នាដៃ​លោក​ញាន ផល្លឹក ផលិត​ដោយ​ដៃ​ផ្ទាល់ ១០០%​ ​គ្មាន​រោងចក្រ​

  • 2021-03-17 06:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ញាន ផល្លឹក ស្ថាបនិក​រថយន្ត​អង្គរបាន​ឲ្យ​ក្រុមការងារ Sabay ដឹង​ថា រថយន្ត​ក្រុង​និង​កង់​បី​អគ្គិសនី​ដែល​ជា​ស្នាដៃ​របស់​លោកធ្លាប់​​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ពីធីផ្លូវការចំនួន ២ ដង​មក​ហើយ​នៅ​អំឡុង​ពេល​ពិធី​បើក​នៃ​កម្មវិធីបុណ្យ​សមុទ្រក្នុង​ប្រទេស​កម្ពុជា។

រូបភាពផ្តល់​ដោយលោក​៖ ញាន ផល្លឹក

លោក​បាន​បន្ថែម​ទៀត​ថា រថយន្តខ្នាតធំ​ (ឡានក្រុង)​ ប្រើ​ប្រាស់​ថាមពលអគ្គិសនី​បូកជាមួយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ(Solar) ដោយ​ប្រើ​កម្លាំង​( ម៉ូទរ័​ ១៦គីឡូវ៉ាត់)​។

រូបភាពផ្តល់​ដោយលោក​៖ ញាន ផល្លឹក

រថយន្ត​ប្រភេទ​ទេសចរណ៍​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​​ចំនួន ២២ នាក់​គិត​ទាំង​អ្នក​បើកបរ។ វា​ត្រូវ​បាន​ផលិត​ដោយ​ដោយ​ដៃ​ផ្ទាល់ ១០០%​ គ្មាន​ពុម្ព​គ្មាន​រោងចក្រ​និង​សម្ភារៈ​ទំនើប​ៗដើម្បី​ដំឡើង​នោះទេ។

រូបភាពផ្តល់​ដោយលោក​៖ ញាន ផល្លឹក

រថយន្ត​អគ្គិសនី​ប្រភេទ​ខ្នាត​ធំខាងលើ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​​ដើម្បី​​ឲ្យ​អ្នក​ចូល​រួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ បាន​ស្គាល់​ពី​ផលិត​ផល​ស្នាដៃ​កូន​ខ្មែរកាល​ពី​ឆ្នាំ ២០១៣ ។

ជម្រាប​ជូន​ផង​ដែរ ក្រៅពី​រថយន្តខាង​លើ ស្នាដៃ​យានយន្ត​អង្គរ​​ចំនួន ៣ ផ្សេង​ទៀត​របស់​លោកក៏​ធ្លាប់​បានបង្ហាញ​ខ្លួន​​ក្នុង​កម្មវិធី​នោះ​ផង​ដែរទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​ពី​សំណាក់​អ្នក​ចូល​រួមកាល​ណោះ។ សូមទស្សនា​បណ្តុំ​រូបភាព​ស្អាតៗខាងក្រោម៖

លោក​ ញាន ផល្លឹក
កាល​ពី​ឆ្នាំ ២០១៣ | រូបភាពដោយលោក​៖ ញាន ផល្លឹក
រូបភាពផ្តល់​ដោយលោក​៖ ញាន ផល្លឹក

ទស្សនា​វីដេអូខ្លីខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់