• 2021-03-16 07:45:32
  • ព័ត៌មាន

លោក ញាន ផល្លឹក​ ផលិតម៉ូតូអគ្គិសនីអង្គរដំបូងឆ្នាំ២០១៥ ប្រើពេលជាង ៥ខែទើបបាន ១គ្រឿង

  • 2021-03-16 07:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ញាន ផល្លឹក​ អ្នកបង្កើតរថយន្តអង្គរ ម៉ូតូ និងកង់ អគ្គិសនីដំបូងនៅកម្ពុជាបានបង្ហាញសាររៀបរាប់ពីការបង្កើតម៉ូតូអគ្គិសនីអង្គរកាលពីឆ្នាំ២០១៥ នៅលើហ្វេសបុករបស់លោកថា «ថ្ងៃទី ១៥/៣/២០២១ ខ្ញុំសូមបង្ហាញវីដេអូឯកសារខ្លីអំពីរការសាកល្បងធ្វេីម៉ូតូអាគុយលើកដំបូងនិងជាចម្លើយសំរាប់ប្អូនៗ ក្មួយៗគាត់ឆ្ងល់ចង់ដឹងជាច្រើន»

លោកបន្តថា «ខ្ញុំជាមនុស្សឆ្ងល់ច្រើន ចូលចិត្តកែឆ្នៃរបស់ប្លែកៗឲខុសពីរគេ។ ចំពោះម៉ូតូអង្គរមួយគ្រឿងនេះធ្វើហើយមិនដឹងដាក់ឈ្មោះអ្វីឲសមនឹងរូបរៀងខុសគេ។ម៉ូតូ អង្គរ ២០១៥ ប្រើថាមពលអគ្គិសនីចាប់ផ្តើមធ្វើថ្ងៃទី ១៣ មិនា ឆ្នាំ ២០១៤ ធ្វើហើយថ្ងៃទី ២៩ សីហា ឆ្នាំ ២០១៤»

  1. Motor. 48v. 500w
  2. Lithium Battery. 48v. 40ah
  3. Speed 45Km/h

យាន្តជំនិះដែល​លោក ធ្លាប់ធ្វើសាកល្បងកន្លងមកមានដូចជា៖

១) កង់អាគុយ,

២) ម៉ូតូកង់មួយប្រើអាគុយ

៣) ម៉ូតូកង់ពីរប្រើអាគុយ

៤) ម៉ូតូកង់បីប្រសូឡាសុទ្ធ ១០០% រត់រហូតឲ្យ​តែមានពន្លឺថ្ងៃ

៥) ម៉ូតូកង់បីប្រើអាគុយនិងសូឡា

៦) ឡានប្រើម៉ាស៊ីនសាំង

៧) ឡានប្រើអាគុយ

៨) ឡានក្រុងប្រើអាគុយនិងសូឡា។ ខាងក្រោមនេះគឺជាស្នាដៃផលិតឡានអគ្គិសនី ម៉ូតូកង់បី ល្បីៗដែល​លោកធ្លាប់​ផលិតកន្លង​មក៖

អត្ថបទ៖ ម៉េងងី

មតិយោបល់