• 2021-03-15 01:02:20
  • ព័ត៌មាន

Nissan ចាប់ដៃ Mitsubishi នឹងចេញលក់ឡានអគ្គិសនី តម្លៃថោកត្រឹមខ្ទង់ ១ម៉ឺនដុល្លារ

  • 2021-03-15 01:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Nissan និង Mitsubishi កំពុងតែត្រៀមខ្លួនដើម្បីបញ្ចេញរថយន្តអគ្គិសនីខ្នាតតូច លក់នៅក្នុងប្រទេសជប៉ុន ក្នុងតម្លៃក្រោម ២លានយ៉េន (ឬប្រហែល ១៨ ៤០០ដុល្លារ)។

ប្រភពព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុនជប៉ុនទាំងពីរខាងលើនេះបានចាប់ដៃគ្នា ដើម្បីផលិតរថយន្តអគ្គិសនីដែលប្រើប្រាស់គ្រោងឆ្អឹង និងកញ្ចប់អាគុយអគ្គិសនីធម្មតា ដែលអាចផ្តល់ចម្ងាយបើកបរ ២០០គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរ គេហទំព័រ Nikkei Asia បានបន្ថែមថា តម្លៃនៃរថយន្តនោះអាចធ្លាក់មកត្រឹម ១,៥លានយ៉េន (ឬប្រហែល ១៤ ០០០ដុល្លារ) បន្ទាប់ពីកាត់ថ្លៃឧបត្ថម្ភ សម្រាប់ទីក្រុងមួយចំនួនដូចជា តូក្យូ ជាដើម។

គួរឲ្យដឹងដែរថា ពលរដ្ឋជប៉ុនចូលចិត្តរថយន្តខ្នាតតូច (kei car) ណាស់ ហើយពួកវាក៏លក់ដាច់ខ្លាំងដែរ ពោលគឺមានចំនួន ៤០ភាគរយ នៃចំនួនលក់រថយន្តសរុបនៅក្នុងប្រទេស៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់