• 2021-03-09 07:07:51
  • ព័ត៌មាន

មានអ្នកសួរច្រើនពេក លោក ញាន ផល្លឹក បង្ហាញវីដេអូខ្លីមួយពីការផលិតរថយន្តអង្គរ Golf Car 2018

  • 2021-03-09 07:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ លោក ញាន ផល្លឹក បាន​បង្ហាញពី​វីដេអូន​ខ្លីមួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ផ្ទាល់ខ្លួន ដែល​បង្ហាញ​ពី​ការ​ផលិត​រថយន្ត​អង្គរAngkor Golf Car 2018 Electric។

លោក ញាន ផល្លឹក អ្នកផលិតរថយន្តអង្គរ រូបភាពពី ហ្វេសបុក

លោក ញាន ផល្លឹក បាន​សរសេរ​រៀបរាប់​ថា «ថ្ងៃទី៩/៣/២០២១​ ដេីម្បីដោះស្រាយចម្ងល់របស់ប្អូន​ ក្មួយៗ​ ដែលចង់ដឹងការផលិតរថយន្តអង្គរកន្លងមក​ ខ្ញុំសូមបង្ហាញវិដេអូខ្លីមួយនេះជំនួសចម្លេីយ»។

រថយន្ត​ Angkor Golf Car 2018 Electric

  • ចាប់ផ្តេីមផលិតថ្ងៃទី​ ៥​ ឧសភា​ ឆ្នាំ២០១៧
  • ផលិតហេីយថ្ងៃទី​ ២៦​ កញ្ញា​ ឆ្នាំ២០១៧
  • រថយន្តនេះប្រេីកាតស្កែន​បញ្ជារម៉ាសុីនចំនួស​សោរឬស្មាតឃី
  • ប្រេីម៉ូទ័រកម្លាំង 7,5Kw
  • ល្បឿន​ រត់​ 60Km/h

ទស្សនាវីដេអូ​ខាង​ក្រោម៖

គួរ​រំលឹក​ដែរ​ថា រថយន្តអង្គរ ដែល​ជា​ស្នាដៃ​កូន​ខ្មែរ នឹង​ត្រូវ​បាន​ផលិត​ឡើ​ង​បាន​ជា​ច្រើន​ជំនាន់ មាន​ដូច​ជារថយន្ត​អង្គរ២០០៣ រថយន្ត​អង្គរ២០០៤ រថយន្ត​អង្គរ២០១០ រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤ នៅ​ឆ្នាំ២០១៨ បាន​ចេញ​រថយន្ត​អង្គរ​ម៉ូដែល​ឈ្មោះថា Golf car មាន​ការ​រចនា​រូប​រាង​ខុសពីស៊េរី​មុន​ៗ។

អត្ថបទ៖ ម៉េងងី

មតិយោបល់