- 2021-03-03 06:24:56
- ព័ត៌មាន
លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនីអង្គរ បង្ហាញវត្តមានឡាន Golf Car ជាថ្មីនៅលើដងផ្លូវ
- 2021-03-03 06:24:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនីអង្គរ បង្ហាញវត្តមានឡាន Golf Car ជាថ្មីនៅលើដងផ្លូវ
ចន្លោះមិនឃើញ
ក្រោយពេលបាត់មុខជាច្រើនឆ្នាំពីវត្តមានរថយន្តអង្គរបើកនៅលើដងផ្លូវ ពេលនេះអ្នកផលិតឡានអគ្គិសនីដំបូងនៅខ្មែរ លោក ញាន ផល្លឹក បានបង្ហាវត្តមានជាថ្មីពីរថយន្តអង្គរដែលមានឈ្មោះថា Golf Car ត្រូវបានផលិតឡើងកាលពីឆ្នាំ ២០១៨ ដែលនៅតែមានភាពទាក់ទាញ។
ការបង្ហាញវត្តមានជាថ្មីនៅលើដងផ្លូវនេះលោកបានរៀបរាប់នៅលើទំព័រហ្វេសបុកផ្ទាល់ខ្លួនថា «សាកល្បងធ្វេីឡាន Golf car កាលឆ្នាំ២០១៨ បានមួយគ្រឿង សំរាប់ជិះទៅហាត់ប្រាណព្រឹកៗនៅសួនច្បារមាត់ទន្លេ ម្យ៉ាងដែរអត់អស់លុយចាក់សាំង ប្រេីថាមពលអគ្គិសនី១០០%» ។ ការបង្ហាញវត្តមានជាថ្មីរបស់រថយន្តអគ្គិសនីអង្គរ ដែលមានឈ្មោះថា Golf Car ផលិតនៅឆ្នាំ២០១៨ នេះ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង និងបានសួរនាំពីវត្តមានរថយន្តអង្គរជំនាន់មុនៗទៀតផង។
គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ នឹងត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨ បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ។
រូបភាព៖ ពីហ្វេសបុក លោក ញាន ផល្លឹក