• 2021-01-28 07:13:39
  • ព័ត៌មាន

Mazda CX-5 ឆ្នាំ២០២១ ចេញប្រភេទ Kuro Special Edition ថ្មី ដូច Lexus LX570 ដែរ

  • 2021-01-28 07:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Mazda ទើបតែបានប្រកាសចេញរថយន្ត CX-5 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ហើយក្នុងនោះវាក៏បានបន្ថែមម៉ូដែលពិសេសមួយទៀត ហៅថា CX-5 Kuro Special Edition។

រថយន្ត SUV ថ្មីនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ SkyActiv-G ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៣សេះ ហើយមានទាំងជម្រើសលេខដៃ និងអូតូ។

រថយន្ត Mazda CX-5 Kuro Special Edition នេះនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៧៥០គ្រឿងប៉ុណ្ណោះ ហើយផ្តល់ជម្រើស ២ ពណ៌ គឺ ក្រហម (Soul Red Crystal) និង ប្រផេះ (Polymetal Grey) ព្រមទាំងយ៉ាន់ Alloy ទំហំ ១៩អ៊ីញពណ៌ខ្មៅ។

ចំពោះផ្នែកខាងក្នុង វាមានបំពាក់ពូកស្បែកពណ៌ខ្មៅ រំលេចដោយថ្នេរដេរពណ៌ក្រហម ហើយកៅអីខាងមុខមានមុខងារកម្តៅ និងអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ផងដែរ។

រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៤០ ៥០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់