- 2021-01-25 04:30:34
- ព័ត៌មាន
បើចង់រៀនជំនាញបច្ចេកទេសរថយន្ត ប្រញាប់ដាក់ពាក្យទៅសាលា JVC កំពុងរើស
- 2021-01-25 04:30:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់រៀនជំនាញបច្ចេកទេសរថយន្ត ប្រញាប់ដាក់ពាក្យទៅសាលា JVC កំពុងរើស
ចន្លោះមិនឃើញ
សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ(JVC) បានប្រកាសជ្រើសរើសសិស្សចូលសិក្សាឆ្នាំ ២០២០-២០២១ ទទួលសិស្សទាំងជាប់និងធ្លាក់បាក់ឌុប ដើម្បីរៀនជំនាញបច្ចេកទេសរថយន្ត ក្នុង ៣ កម្រិតសិក្សាដូចជា៖
-សញ្ញាប័ត្រជាន់ខ្ពស់បច្ចេកទេស
-សញ្ញាប័ត្រជាន់ខ្ពស់បច្ចេកទេស និងវិជ្ជាជីវៈ ១ ២ ៣
-វិញ្ញាបនប័ត្របច្ចេកទេស និងវិជ្ជាជីវៈ។
លក្ខខណ្ឌជ្រើសរើសងាយៗដូចជា៖ ជាសិស្សមានសញ្ញាប័ត្រជាប់ ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២) ឬ ជាសិស្សមានសញ្ញាប័ត្រជាប់ ឬធ្លាក់មធ្យមសិក្សាបឯមភូមិ(ថ្នាក់ទី៩) ។
លោកគ្រូ លន់ តុប ទីប្រឹក្សារបស់ JVC ធ្លាប់បានរៀបរាប់ប្រាប់ Sabay ថា សាលាទទួលសិស្សចូលរៀនទាំងធ្លាក់នឹងជាប់បាក់ឌុបហើយសិស្សដែលអាចចូលរៀនបានអាស្រ័យលើចំណង់ចំណូលចិត្ត។
ការចុះឈ្មោះចូលរៀនដោយមានបែងចែកជាពីរគឺ
អ្នកធ្លាក់បាក់ឌុបរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ១,២ហៅថាកម្មករជំនាញរយះពេល២ឆ្នាំតម្លៃសិក្សា២៥០ដុល្លារក្នុង-មួយឆ្នាំនិងបន្ត១ឆ្នាំទៀតទទួលបានផ្នែកបច្ចេកទេសជាន់ខ្ពស់។អ្នកជាប់បាក់ឌុបរៀនជំនាញបច្ចេកទេសជាន់ខ្ពស់រយះពេល២ឆ្នាំតម្លៃសិក្សា ៣០០ ដុល្លាក្នុងមួយឆ្នាំ។ សាលាក៏ផ្ដល់អាហារូបករណ៍ដោយគិតជានិទ្ទេសសម្រាប់បងថ្លៃសិក្សាផងដែរនិងមានកន្លែងសម្រាប់ឲ្យសិស្សស្នាក់នៅដោយត្រូវបង់ថ្លៃស្នាក់៨០ដុល្លារតែប៉ុណ្ណោះក្នុងមួយឆ្នាំ។
ជារៀងរាល់ឆ្នាំមានសិស្សមកចុះឈ្មោះចូលរៀនប្រហែល១០០ ទៅ ២០០នាក់ដែលក្នុងនេះក៏មានសិស្សស្រីផងដែរលោកបន្តទៀតថាជារៀងរាល់ឆ្នាំសិស្សដែលបានបញ្ចប់ការសិក្សានៅសាលាសិស្សទាំងអស់តែងតែទទួលបានការងារត្រប់ៗគ្នាដោយមានក្រុមហ៊ុនផ្សេងៗមកទទួលយកសិស្សទៅធ្វើការហើយពេលខ្លះពុំមានទាំងសិស្សឲ្យគេទៀតផង។
ទីតាំងសាលាស្ថិតនៅផ្លូវជាតិលេខ៦អាភូមិដើមគរសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញចម្ងាយពីស្ពានជ្រោយចង្វា ៣០០ម៉ែត្រ ដូចនេះ បើអ្នកចាប់អារម្មណ៍អាចទៅទិញពាក្យ នៅទីតាំងសាលាផ្ទាល់ ឬទំនាក់ទំនងតាមរូបខាងក្រោម៖