• 2021-01-13 09:02:44
  • ព័ត៌មាន

YouTube ​លុប​​វីដេអូ​ចាស់​និង​ផ្អាក​វីដេអូ​ថ្មី​របស់​ ​ដូណាល់ ត្រាំ​ ​ដែល​ចង់​ផុស

  • 2021-01-13 09:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​១​ម៉ោង​មុន​នេះ YouTube ​បាន​សម្រេច​លុប​ចោល​នូវ​វីដេអូ​ថ្មី​មួយ​ដែល​អាប់ឡូត​ដោយ​​ ​គណនី​ផ្លូវការ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី ៤៥ ​ដូណាល់ ត្រាំ​ ល្មើស​នឹង​គោលការណ៍​​ក្រុមហ៊ុន​ធ្លាប់​បាន​ចែង​កន្លង​មក។ ​

YouTube​ ផ្លូវការ​ Donald J. Trump

​លើស​ពី​នេះ​ទៀត​ គណនី​ YouTube​ ផ្លូវការ​នោះ​ក៏​កំពុង​ស្ថិត​ក្នុង​រ៉ាដា​ ​ដែល​អាច​នឹង​បិទ​រាល់​ការ​អាប់ឡូត​វីដេអូ​ថ្មីៗ​​យ៉ាង​តិច​មួយ​សប្ដាហ៍​ ឬ​លើស​នេះ​ថែម​ទៀត​ផង​ ស្រប​ពេល​ដែល​ឥឡូវ​នេះ​សូម្បី​តែ​ការ Comment ​ពី​សំណាក់​ឈ្មោះ​ Donald J. Trump ​ក៏​មិន​អាច​មើល​ឃើញ​ដែរ។ ​

Donald J. Trump

​​​YouTube ​បាន​ចេញ​សេក្តីប្រកាស​បែប​នេះ​ថា៖ "​បន្ទាប់​ពី​ការ​ផ្ទៀងផ្ទាត់(review) ដោយ​យក​ចិត្ត​ទុក​ដាក់ ​និង​ការ​ព្រួយ​បារម្ភ​អំពី​ការ​បង្ក​ហិង្សា​ផង​នោះ។ ពួក​យើង​សម្រេច​លុប​ចោល​នូវ​វីដេអូ​ថ្មី​ដែល​អាប់​ឡូត​ដោយ​គណនី​លោក Donald J. Trump ។ ​ជា​លទ្ធផល​ ​ជាមួយ​នឹង​ប្រព័ន្ធ Long-Standing Strike System ​ឆាណែល​នោះ​កំពុង​ត្រូវ​បាន​ផ្អាក​ការ​ផុស​វីដេអូ ឬ​ផ្សាយ​ផ្ទាល់(livestreams) ​យ៉ាង​តិច ៧ ថ្ងៃ​ឬ​លើស​ពី​នេះ។” ​

ត្រាំ​ ពេលនិយាយក្នុ​ងវីដេអូ​ដែល​បាន​លុប​ចោល

​ចំណាត់ការ​ខាង​លើ​នេះ​ ​មិន​ធ្វើ​ឡើង​តែ​បុគ្គល​លោកត្រាំ​តែ​ម្នាក់​នោះ​ទេសូម្បី​តែ​ឆាណែល​ផ្លូវការ​ ​White House’s official ​ក៏​ធ្វើ​ដូច​គ្នា​នេះ​ដែរ។ ​ក្នុង​នោះ​មាន​វីដេអូ ២ ដែល​បាន​ដក​ចេញ​រួច​ហើយ​​។ ​វីដេអូមួយ​ការនិយាយរបស់លោក ត្រាំ ​ទៅ​កាន់​អ្នក​សារព័ត៌មាន និង​មួយ​ទៀត​ជា​វីដេអូ​និយាយ​អំពី​បញ្ហា​ជញ្ជាំង​ព្រំដែន​អាមេរិក-ម៉ិចសិក។

​ជម្រាប​ជូន​ផង​ដែរ តាំង​ពី​មាន​ការលុក​លុយ​វិមាន​កាពីតូល​ដ៏​សាហាវ​ដោយ​អ្នក​គាំទ្រ​លោក​ត្រាំ មាន​ប្រដាប់​អាវុធ និងហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សានៅ​ពេល​ថ្មីៗនេះ​ គណនី​ស្ទើរ​តែ​ទាំង​អស់​របស់ ត្រាំ​ ​ត្រូវ​បាន​បិទ ​ដែល​មាន​ដូច​ជា Twitter, Facebook, WhatApp, Instagram ជាដើម៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រក្សា

មតិយោបល់