• 2020-12-30 08:58:45
  • ព័ត៌មាន

កូរ៉េខាងជើងប្រើប្រាស់ Hacker ដើម្បីពន្លឿនការផលិតវ៉ាក់សាំងកូវីដ១៩

  • 2020-12-30 08:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមគំរាមគំហែងតាមអ៊ីនធឺណិតតាមប្រទេស កំពុងព្យាយាមជ្រៀតចូលទៅក្នុងប្រព័ន្ធ លួចយកព័ត៌មានការស្រាវជ្រាវផលិតវ៉ាក់សាំងកូវីវ១៩ ដើម្បីជួយដល់ប្រទេសពួកគេ ក្នុងការពន្លឿនដល់ការផលិតវ៉ាក់សាំងនៃជំងឺរាតត្បាតមួយនេះ។

ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Kaspersky បានបញ្ជាក់ថា មានរឿងរ៉ាវពីរ នៅឯក្រុមហ៊ុនផលិតឱសថ និងក្រសួងរដ្ឋាភិបាល ដោយគេដឹងថាមានការចាប់ផ្ដើមបង្កើនកម្លាំង លើឧបករណ៍ និងបច្ចេកទេសវាយប្រហារតាមអ៊ីនធឺណិត ទៅលើការដឹកនាំស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដ១៩ ដោយក្រុមវាយប្រហារគឺមានទំនាក់ទំនងទៅនឹងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង។

Kaspersky មិនបានបញ្ចេញឈ្មោះអង្គភាពគោលដៅរបស់ក្រុមវាយប្រហារខាងលើនេះឡើយ ប៉ុន្ដែពួកគេនិយាយថា ក្រុមហ៊ុនឱសថនោះ ត្រូវបានគេរំលោភបំពានលើទិន្នន័យនៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ហើយការវាយប្រហារប្រឆាំងនឹងក្រសួងសុខាភិបាល បានកើតឡើងមួយខែក្រោយមក គឺ ថ្ងៃទី២៧ ខែតុលា។

គួរកត់សម្គាល់ថា រឿងហេតុនៅឯក្រុមហ៊ុនឱសថ ដែលចូលរួមក្នុងការអភិវឌ្ឍន៍ និងចែកចាយវ៉ាក់សាំងកូវីដ១៩ ពួកគេបានឃើញក្រុម Hacker Lazarus group ធ្វើការដាក់ពង្រាយមេរោគ BookCodes ដើម្បីតម្លើងកម្មវិធីលួចគ្រប់គ្រងលើប្រព័ន្ធរបស់ក្រុមហ៊ុនពួកគេ។

ចំពោះមេរោគប្រើក្នុងការវាយប្រហារមិនទាន់កំណត់អត្តសញ្ញាណច្បាស់នៅឡើយទេ ដោយអ្នកស្រាវជ្រាវបាននិយាយថា មេរោគដែលបានប្រើប្រាស់ត្រូវបាន encrypted មានឈ្មោះថា BookCodes ដើម្បីជ្រៀតចូលលួចយកព័ត៌មានផ្សេងៗ និងមានទីតាំងម៉ាស៊ីនមេ (servers) នៅប្រទេសកូរ៉េខាងត្បូង។

រីឯការវាយប្រហារមួយទៀតគឺទៅលើក្រសួងសុខាភិបាលដោយ ក្រុមHacker បានលុកលុយលើទៅលើម៉ាស៊ីនមេ Windows servers ចំនួនពីរ ក្នុងបំណងតម្លើងមេរោគដែលមានឈ្មោះថា wAgent ដើម្បីធ្វើការបញ្ជារ និងគ្រប់គ្រង។

គួរបញ្ជាក់ថា ក្រុម Hacker កូរ៉េខាងជើងក៏ធ្លាប់ត្រូវបានចោទប្រកាន់ថាមានគោលដៅវាយប្រហារក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសឥណ្ឌា បារាំង កាណាដា និងក្រុមហ៊ុន AstraZeneca មានមូលដ្ឋាននៅចក្រភពអង់គ្លេស ផងដែរ៕

ប្រភព៖ The Hacker News ប្រែ​សម្រួល៖ កុសល

មតិយោបល់