• 2020-12-08 10:41:49
  • ព័ត៌មាន

ដំបូងគេនៅកម្ពុជា! យកឡានចាស់ ដូរយកឡានថ្មីជាមួយ Jaguar Land Rover Cambodia

  • 2020-12-08 10:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលអតិថិជនទន្ទឹមរង់ចាំយូរមកហើយនោះ ឥឡូវនេះបានមកដល់ហើយ ក្រុមហ៊ុន Jaguar Land Rover Cambodia នឹងទទួលទិញរថយន្តចាស់របស់អតិថិជនទាំងអស់ បើសិនលោកអ្នកមានបំណងចង់ប្តូរយករថយន្តថ្មីនៃក្តីស្រម៉ៃ។

Jaguar Land Rover Cambodia ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា​(RMA Cambodia) សម្រេចបង្កើតនូវកម្មវិធី “ទិញចូលឡានចាស់ ផ្លាស់យកឡានថ្មី” ដែលជាកម្មវិធីដ៏កម្របំផុត សម្រាប់អតិថិជនដែលបំណងចង់ប្តូរយករថយន្តថ្មី ម៉ូឌែលចុងក្រោយថ្មីស្រឡាងពីក្រុមហ៊ុន។ដែលនេះជាលើកទីមួយហើយក្នុងចំណោមក្រុមហ៊ុននៃឡានប្រណីតទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវកម្មវិធីនេះឡើង។

ពេញ​ចិត្ត​ស្តូក​តែ​ម្តង សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​រថយន្ត Jaguar និង Land Rover អាចលក់​រថយន្ដ​ដែល​មានស្រាប់មកក្រុមហ៊ុនវិញ ដើម្បីផ្លាស់ប្តូរយករថយន្តដ៏ស្រស់ស្អាត ជិះ​ទៅ​ផ្ទះ​វិញ។

សំខាន់​ជាង​នេះទៀត ដើម្បីប្រាកដថាអតិថិជនអញ្ជើញទៅផ្ទះវិញ បានទាំងរថយន្តថ្មីសន្លាង បានទាំងសុខផ្លូវកាយ សប្បាយផ្លូវចិត្ត ព្រោះថាក្រុមហ៊ុនក៏មានបន្ថែមការធានាទៅលើសេវាថែទាំរថយន្ត​រហូតដល់ទៅ ៥ឆ្នាំ ដោយឥតគិតថ្លៃ, ការធានារថយន្តពីរោងចក្រផ្ទាល់ ៣ឆ្នាំ បន្ថែមជាមួយនឹងសេវាកម្មរថយន្តចល័ត ដែលជួយលោកអ្នកភ្លាមៗ រាល់បញ្ហាផ្សេងៗនៅតាមដងផ្លូវដោយយថាហេតុ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនJaguar Land Rover នឹងផ្តល់ជូនរថយន្តសម្រាប់ប្រើបណ្តោះអាសន្ន ជូនអតិថិជនផងដែរ។

មិន​ទាន់​អស់ Jaguar Land Rover Cambodia ក៏មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលមាន​បំណង​ចង់​ចែ​ចង់​រថយន្ត​មួយ​ទឹក​ពី​ក្រុមហ៊ុនផ្ទាល់​ផងដែរ ជាមួយនឹងការធានាទៅលើគ្រឿង​បន្លាស់​រហូត​ដល់​ទៅ ២ឆ្នាំ ពីរោង​ចក្រ​ផ្ទាល់ពិតៗតែម្តង។ តែសំណួរសួរថា តើខុសគ្នាយ៉ាងណាទៅរវាងរថយន្តមួយទឹករបស់ក្រុមហ៊ុនផ្ទាល់ និងតាមហ្គារាសខាងក្រៅ?

ចម្លើយងាយៗ ព្រោះថារថយន្តមួយទឹករបស់ក្រុមហ៊ុនផ្ទាល់ មិនមែនចេះតែដាក់លក់ទេ គឺសុទ្ធតែមានការធានា និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ ពីខាងរោងចក្រ និងក្រុមជំនាញបច្ចេកទេសដែលទទួលស្គាល់ពី Jaguar Land Rover នៃចក្រភពអង់គ្លេសផ្ទាល់។

ថ្នាក់ដឹកនាំ Jaguar Land Rover Cambodia ក៏ធ្លាប់បានបញ្ជាក់ដែរថា រាល់រថយន្តមួយទឹកទាំងអស់ គឺត្រូវតែឆ្លងកាត់តាមការត្រួតពិនិត្យទាំង 165 ចំណុច និងបញ្ជាក់ច្បាស់លាស់មុនការដាក់លក់ ដែលនេះគឺដើម្បីបញ្ជាក់ពីគុណភាព​ និងសុខសុវត្ថិភាពសម្រាប់អតិថិជន។

ពិសេសប៉ុណ្ណេះហើយ! ចាំកាលទៀត? ប្រញាប់រួសរាន់មកទទួលយក​ឱកាស​នេះ នៅ​អគារតាំងលក់ និងថែទាំជួសជុលផ្ទាល់ របស់រថយន្ដ Jaguar និង​Land Rover គឺ ស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតសូមទាក់ទង ៖

អត្ថបទ៖ ម៉េងងី

មតិយោបល់