• 2020-08-07 03:50:00
  • ព័ត៌មាន

អាយុ១៨ឆ្នាំ បង្កើត​​គម្រោង​ 3D Design និង Scratch ដាក់​បង្រៀន​នៅ​អនុវិទ្យាល័យ២ ក្នុង​ខេត្តតាកែវ

  • 2020-08-07 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​ពន្លកថ្មី (Girl Innovator) ​ក្នុង​កម្មវិធី​ Cambodia Women In Tech ឆ្នាំ ២០២០ ​បាន​ទៅ “ប្អូនស្រី សែស វនសារ អាយុ១៨ឆ្នាំ បច្ចុប្បន្នជានិស្សិតនៅ Liger Leadership Academy”។

ប្អូនស្រីបានបង្កើតគម្រោងមួយឈ្មោះថា Solar Pi Project ដែលជាគម្រោងមួយប្រើសម្រាប់បង្រៀន សិស្សនៅតាមជនបទអំពីបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងនោះ មុខវិជ្ជា FreeCAD(3D Design) និង Scratch (កម្មវិធីសរសេរកូដ កុំព្យូទ័រ) ត្រូវបានដាក់បង្រៀន ដល់សិស្សនៅអនុវិទ្យាល័យចំនួនពីរក្នុងខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈពានរង្វាន់នេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជាតិយើង នឹងរីកឈានទៅមុខមួយកម្រិត និង​អាច​តំណាង​ឱ្យ​ប្រទេសកម្ពុជា នៅ​ក្នុង​ឆាកតំបន់ និង​អន្តរជាតិ ​ដើម្បីបង្ហាញពីភាពជោគជ័យរបស់កម្ពុជា នៅក្នុង ការផ្លាស់ប្តូរឌីជីថល (digital transformation) និង​ដើម្បី​ទាក់ទាញ​វិនិយោគិនមកប្រទេស របស់​យើង។

ជ័យលាភី ទាំង៥រូបឡើងទទួលពានរង្វាន់

​ជម្រាប​ដែរ​ថា ​ កម្មវិធី​ Cambodia Women In Tech ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៨ ​ដែល​បាន​រកឃើញ​និង​ប្រគល់​ពាន​រង្វាន់​ ៥ ​ប្រភេទ​ដូចជា សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodia Woman Entrepreneur Award), វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodia Woman ICT Engineer Award), ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodia Woman ICT For Community Award), ស្រ្តីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award), និងពានរង្វាន់ពន្លកថ្មី (Girl Innovator)៕

ពាន​រង្វាន់ទាំង​ ៥ ​ប្រភេទ​
រូបថតពី facebook/ សែស វនសារ

អត្ថបទបន្ត៖ -រកឃើញហើយ! ម្ចាស់ពាន​រង្វាន់ ល្អបំផុតប្រចាំឆ្នាំ ២០២០ ក្នុងកម្មវិធីបច្ចេកវិទ្យាគមនាគមន៍និងព៌ត័មានថ្នាក់ជាតិ

អត្ថបទ៖ រក្សា

មតិយោបល់