- 2020-07-29 03:01:42
- ព័ត៌មាន
Ice-Watch ប្រកាសចែកនាឡិកាដៃ និងកាបូប Free នៅ AEON 2
- 2020-07-29 03:01:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ice-Watch ប្រកាសចែកនាឡិកាដៃ និងកាបូប Free នៅ AEON 2
ចន្លោះមិនឃើញ
Ice-Watch ជាក្រុមហ៊ុននាឡិកាដៃលេខមួយផ្នែកហ្វេសិន ដែលមិនចេះនៅស្ងៀមស្ងាត់ដូចគេនោះទេ។ យើងតែងតែសង្កេតឃើញថា ម៉ាកនាឡិកាដៃអន្តរជាតិមួយនេះ តែងតែបង្កើតកម្មវិធី ឬសកម្មភាពផ្សេងៗ ដើម្បីធ្វើឲ្យអ្នកគាំទ្រទាំងថ្មីចាស់ទាំងអស់ ទទួលបានភាពរីករាយថ្មីជានិច្ច។
ក្រលេកមើលទៅកាលពីមួយសប្ដាហ៍មុន Ice-Watch ទើបតែប្រកាសបន្តកុងត្រាជាមួយ DJ Maily ក្នុងនាមជាអ្នកតំណាងម៉ាកប្រចាំប្រទេសកម្ពុជា ស្របគ្នានោះដែលគេក៏បានឃើញ Ice-Watch ប្រកាសចេញយុទ្ធនាការផ្សព្វផ្សាយម៉ូតថ្មីដូចគ្នាដែរ ដែលមានឈ្មោះថា Ice Colours។
ក្នុងការផ្សព្វផ្សាយ Ice Colour លើកនេះ គឺមានការចូលរួមពី Influencers និងកីឡាករបាល់ទាត់ ឈិន ឈឿន ជាពិសេស គឺដាណែត មេក្រុមរបស់ក្រុមរាំនារីដែលឈ្នះពាននៅឯបរទេស OMG ចូលរួមជាមួយគ្នាផងដែរ។
នេះជាសកម្មភាពលើកទីមួយដែលក្រុមហ៊ុននេះសហការជាមួយ Net Idol រឺ influencers សម្រាប់ការផ្សព្វផ្សាយម៉ូដែលថ្មីរបស់ខ្លួន ក៏ព្រោះតែម៉ូដែលថ្មីបង្ហាញពីចំណុចពិសេសនៃពណ៌នីមួយៗ ព្រមទាំងកម្លាំងជម្រុញនៃភាពទាន់សមយ័មកជាមួយគ្នាផងដែរ។
ដើម្បីឲ្យការផ្សព្វផ្សាយកាន់តែពិសេសសម្រាប់អ្នកដែលស្នេហា Ice-Watch នោះ ម៉ាកនាឡិកាដៃបែលហ្សិកនេះ ក៏ប្រកាសចែកជូននាឡិកាដៃស៊េរីថ្មីនេះ Free មានគ្រប់ពណ៌ ព្រមទាំងកាតាបស្ពាយ Ice-Watch រហូតដល់ ២០០ សម្រាប់ជូនដល់អ្នកទាំងអស់គ្នា ដែលទៅចូលរួមកម្មវិធីនៅហាងនាឡិកាដៃ Ice-Watch នៅ Aeon Mall សែនសុខស៊ីធី ព្រមទាំងគ្រប់គ្នាទៅកម្សាន្តនៅ Aeon Mall សែនសុខស៊ីធីផងដែរ។
លក្ខខណ្ឌងាយៗដើម្បីទទួលបានរង្វាន់៖
១. លោកអ្នកចាំបាច់មានវត្តមាននៅ Aeon Mall សែនសុខស៊ីធី នាថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២០ នៅវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ។
២. លោកអ្នកត្រូវស្វែករកក្រុមមនុស្សពណ៌របស់ Ice-Watch ដែលមានវត្តមាននៅទីនោះ បន្ទាប់មកជ្រើសរើសថ្នាំពណ៌មួយ មកលាបលើដៃរបស់អ្នក។ រួចហើយថតរូបជាមួយក្រុមមនុស្សពណ៌ ហើយសរសេរពាក្យថា “ I love Ice-Watch, I love ( ពណ៌ណាមួយនៃនាឡិកាស៊េរីថ្មី Ice Colours ), Ice Colour, Back To Colours. ” បន្ទាប់មកដាក់ Hashtag ” #ICEWATCH #ICECOLOURS #BACKTOCOLOURS ” ។ រួច POST លើ social Media ណាមួយរបស់អ្នក មិនថា INSTAGRAM ឬ Facebook នោះទេ។
៣. ប្រសិនបើទទួលបាន ១០០ Like ក្នុងរយៈពេល ១០នាទី បន្ទាប់ពី POST អ្នកនឹងទទួលបាននាឡិកាស៊ែរីថ្មី ICE COLOURS ពី Ice-Watch ភ្លាមៗ។ ប៉ុន្តែ បើរូបលោកអ្នកមិនបាន១០០ LIKE ក្នុងរយៈពេល 10នាទី លោកអ្នកនឹងទទួលបាន កាតាបស្ពាយ Ice-Watch តម្លៃ ៣៥$ មួយភ្លាមៗដូចគ្នា។
នេះគឺជាលក្ខខណ្ឌងាយៗ ដែលធ្វើឲ្យអ្នកទទួលបាននាឡិកាដៃ Ice-Watch មួយ Free ហើយជាស៊េរីថ្មីទៀតផង។
ព័ត៌មានលម្អិត ចូលទៅកាន់ Facebook page Ice-Watch រឹ Call ទំនាក់ទំនងតាមលេខទូរសព្ទ 098 85 1000 ។
សូមបញ្ចាក់ថា ការចែកជូនកាដូសម្រាប់ការចូលរួមនេះ គឺចំនួនមានកំណត់៕