• 2020-07-28 02:32:13
  • ព័ត៌មាន

ឡាន Mitsubishi Pajero នឹងត្រូវអស់ជីវិតនៅឆ្នាំ ២០២១

  • 2020-07-28 02:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បញ្ចេញ​នូវ​​ប្រភេទ Final Edition រួច​ ក្រុមហ៊ុន Mitsubishi បាន​សម្រេច​ចិត្ត​ឈប់​លក់​រថយន្ត​ Pajero ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន​កាល​ពី​ខែ​មេសា ឆ្នាំ​មុន។ ​យ៉ាងណាក្ដី​រថយន្ត​ Off-Road នេះ​នៅ​តែ​មាន​លក់​នៅ​តំបន់​មួយ​ចំនួន​លើ​ពិភពលោក ប៉ុន្តែ​វា​នឹង​ត្រូវ​បញ្ឈប់​ការ​​ផលិត​​ជា​ផ្លូវ​ការ​​នៅ​ទូទាំង​ពិភពលោក​នា​ឆ្នាំ ២០២១ ខាង​មុខ​ បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​ Nikkei។

សារព័ត៌មាន Nikkei បាន​ដឹង​ថា​ Mitsubishi គ្រោង​នឹង​បិទ​នូវ​រោងចក្រ​ផលិត​រថយន្ត​ Pajero ដែល​មាន​ទីតាំង​នៅ​តំបន់ Gifu ប្រទេស​ជប៉ុន ដែល​រោងចក្រ​នេះ​មាន​ទិន្នផល​ផលិត​ទាប​ខ្លាំង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ធ្វើ​ឲ្យ​​ខាត​បង់​ប្រាក់​ពេល​បន្ត​ប្រតិបត្តិការ។

​​​​​​ការ​បិទ​រោងចក្រ​នេះ​មាន​ន័យ​ថា​​រថយន្ត​ Pajero នឹង​ត្រូវ​អស់​សង្ខារ​ ដែល​វា​អាច​នឹង​កើត​មាន​ឡើង​នៅ​អំឡុង​ឆ្នាំ​ក្រោយ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Nikkei បាន​ឲ្យ​ដឹង​ថា Mitsubishi អាច​នឹង​​ចេញ​សេចក្ដី​បញ្ជាក់​អំពី​អនាគត​រថយន្ត Pajero លឿន​បំផុត​នៅ​ចុង​សប្ដាហ៍​នេះ​តែ​ម្ដង។

រថយន្ត Mitsubishi បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​នា​ឆ្នាំ ១៩៨២ ដែល​គិត​មក​ទល់​បច្ចុប្បន្ន​វា​ចេញ​បាន ៤ ជំនាន់​មក​ហើយ។ ជំនាន់​ទី​៤ ​ដែល​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់​ ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០០៦ មក ហើយ​កន្លង​មក​វា​ឆ្លង​កាត់​ការ​កែប្រែ​មុខមាត់​ចំនួន​បួន​លើក​គឺ​នៅ​ឆ្នាំ ២០០៩ ២០១០ ២០១២ និង ២០១៥៕​​

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់