• 2020-07-22 08:25:30
  • ព័ត៌មាន

ទីក្រុងមុំបៃដាក់ពង្រាយ “មួកសុវត្ថិភាពឆ្លាតវៃ” ដើម្បីស្កេនមើលជំងឺកូវីដ១៩

  • 2020-07-22 08:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលការឆ្លងមេរោគកូរ៉ូណាកើនឡើងនៅក្នុងទីក្រុង​មុំបៃ​ អាជ្ញាធរនៅក្នុងទីក្រុងរងគ្រោះខ្លាំងបំផុតរបស់ឥណ្ឌាមួយនេះកំពុងងាកទៅរក “មួកសុវត្ថិភាពឆ្លាតវៃ” ដែលមានបច្ចេកវិជ្ជាខ្ពស់ដើម្បីពន្លឿនការស្កែននិងរកមើលករណីសង្ស័យនៅក្នុងតំបន់អនាធិបតេយ្យដែលមានប្រជាជនរស់នៅច្រើនរបស់រដ្ឋធានីហិរញ្ញវត្ថុមួយនេះ។

ឧបករណ៍ស្ទង់កម្តៅចល័ត ដែលមុននេះបានដាក់ពង្រាយនៅទីក្រុងឌូបៃអ៊ីតាលីនិងចិន អាចឱ្យបុគ្គលិកសុខាភិបាលកត់ត្រាសីតុណ្ហភាពរបស់ប្រជាជនរាប់សិបនាក់ក្នុងមួយនាទី ហើយអាចក្លាយជាអាវុធសំខាន់នៅក្នុងដំណើររបស់ទីក្រុងមុំបៃដើម្បីលុបបំបាត់វីរុសចេញពីទីក្រុងដែលមានប្រជាជនចំនួន ១៨ លាន។

លោកស្រី នីលូ ចាន ជាអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រដែលចូលរួមជាមួយអង្គការមិនរកប្រាក់ចំណេញ Bharatiya Jain Sanghatana បាននិយាយថា “វិធីសាស្រ្តពិនិត្យតាមបែបប្រពៃណីចំណាយពេលច្រើន។ អ្នកទៅពិនិត្យប្រជាជន ២០ ០០០ នាក់នៅតំបន់អនាធិបតេយ្យ ហើយអ្នកនឹងចំណាយពេល៣ម៉ោងដើម្បីពិនិត្យប្រជាជន៣០០នាក់”។

លោកស្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ប៉ុន្តែនៅពេលអ្នកប្រើមួកសុវត្ថិភាពទាំងនេះ អ្វីដែលអ្នកត្រូវធ្វើគឺសុំឱ្យប្រជាជនចេញពីផ្ទះរបស់ពួកគេ បែរមុខទៅរកពួកគេ ហើយអ្នកអាចស្កែនមនុស្ស ៦ ០០០ នាក់ក្នុងរយៈពេល ២ ម៉ោងកន្លះ”។

មួកនេះត្រូវបានបរិច្ចាគដល់អាជ្ញាធរក្នុងក្រុងមុំបៃនិងទីក្រុងជិតខាងឈ្មោះ ពូណេ ដែលបិទរាប់ខែដូចគ្នាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ស្របពេលករណីឆ្លងទូទាំងប្រទេសកើនឡើងលើស១លាននាក់កាលពីថ្ងៃសុក្រ៕

ប្រភព ៖ rasmeinews.com

មតិយោបល់