- 2020-06-29 08:00:48
- ព័ត៌មាន
កាមេរ៉ាមុខរបស់ iPhone SE ថ្មី បានពិន្ទុខ្ពស់ជាង iPhone XS Max
- 2020-06-29 08:00:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាមុខរបស់ iPhone SE ថ្មី បានពិន្ទុខ្ពស់ជាង iPhone XS Max
ចន្លោះមិនឃើញ
អង្គភាពជំនាញខាងធ្វើតេស្តកាមេរ៉ាលើឧបករណ៍អេឡិចត្រូនិក DxOMark បានបញ្ចេញនូវការវាយតម្លៃលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយរបស់ iPhone SE ជំនាន់ថ្មី។
iPhone SE មានប្រព័ន្ធកាមេរ៉ាដូចគ្នានឹង iPhone XR ដែលមានកាមេរ៉ាក្រោយទំហំ ១២MP មាន Aperture f/1.8, មុខងារ Phase-Detection Autofocus, មុខងាររក្សាលំនឹង OIS និងអាច Zoom Digital បានដល់ ៥ដង។ ចំណែកកាមេរ៉ាមុខមានទំហំ ៧MP មាន Aperture f/2.2។
ក្រោមការធ្វើតេស្តរបស់ DxOMark កាមេរ៉ាក្រោយរបស់ iPhone SE អាចទទួលបានពិន្ទុសរុប ១០១ ពិន្ទុ ដែលដូចគ្នាទៅនឹង iPhone XR ដែរ។ គេបានលើកសរសើរលើសមត្ថភាព Autofocus ដែល Focus បានលឿន និងច្បាស់ៗ ហើយវាមានសមត្ថភាពផលិតរូបភាព HDR បានល្អដែលមាន Exposure និង Contrast ត្រឹមត្រូវ។ ការឲ្យពណ៌រូបភាពក៏ជាចំណុចខ្លាំងមួយរបស់ iPhone SE ប៉ុន្តែចំណុចខ្សោយលេចចេញពេលថតរូបភាពនៅទីងងឹត។
ចំណែកកាមេរ៉ាខាងមុខវិញ វាអាចទទួលបានពិន្ទុសរុប ៨៤ពិន្ទុ បានច្រើនជាង iPhone XS Max ដែលមានត្រឹម ៨២ពិន្ទុប៉ុណ្ណោះ។ DxOMark និយាយថា iPhone SE អាចឲ្យពណ៌រូបភាពបានត្រឹមត្រូវក្រោមស្ថានភាពភាគច្រើន ប៉ុន្តែពេលខ្លះមានលេចចេញពន្លឺលឿងខុសប្រក្រតី។ ចំណែកការផលិតរូបភាព Bokeh របស់វា អាចប្រៀបផ្ទឹមនឹងស្មាតហ្វូនភាគច្រើនដែលមានគ្រឿង Hardware លើសវា៕