- 2020-06-17 07:50:15
- ផលិតផលថ្មី
ឡានភីកអាប់ Mazda BT-50 ឆ្នាំ ២០២១ បង្ហាញរូបរាងថ្មីជាផ្លូវការ
- 2020-06-17 07:50:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានភីកអាប់ Mazda BT-50 ឆ្នាំ ២០២១ បង្ហាញរូបរាងថ្មីជាផ្លូវការ
ចន្លោះមិនឃើញ
Mazda បានបង្ហាញចេញជាផ្លូវការនូវរថយន្ត BT-50 ស៊េរីឆ្នាំ ២០២១ ដែលប្រើប្រាស់នូវការឌីហ្សាញថ្មី មានលក្ខណៈស្រដៀងនឹងរថយន្តថ្មីៗដែល Mazda បានបង្ហាញចេញកន្លងមកដែរ។
នៅផ្នែកខាងមុខមានអំពូលភ្លើងដែលមានលក្ខណៈស្រដៀងនឹងរថយន្ត Mazda ដទៃទៀត ជាពិសេសគឺ Mazda CX-5 តែម្ដង។ ទន្ទឹមនឹងនេះក៏បំពាក់នូវរន្ធខ្យល់រចនាបថថ្មី ដែលមានក្រូម៉េយ៉ាងភ្លឺរលោងផងដែរ។ នៅផ្នែកខាងក្រោយមានការផ្លាស់ប្ដូរបន្តិចបន្តួចឲ្យមើលទៅកាន់តែទាន់សម័យ ប៉ុន្តែហាក់មិនលេចធ្លោខុសពីរថយន្តភីកអាប់ដទៃទៀតឡើយ។
ចូលដល់ផ្នែកខាងក្នុង ឃើញថាមានការផ្លាស់ប្ដូរច្រើន ដែលមើលទៅពោរពេញដោយប្រណីតភាពជាងមុន។ វាមានបំពាក់ដោយចង្កូតដែលមានរចនាបថជាបីពណ៌ ហើយមានអេក្រង់កម្សាន្តទំហំធំដែលគាំទ្រនូវ Apple CarPlay និង Android Auto។
Mazda បានសហការជាមួយ Isuzu ដើម្បីផលិតរថយន្ត BT-50 ថ្មីនេះ ដែលមានន័យថាវាមានប្រើប្រាស់គ្រោងឆ្អឹងដូចជា Isuzu D-Max ខុសពី BT-50 ស៊េរីមុនដែលប្រើគ្រោងឆ្អឹងជាមួយគ្នានឹង Ford Ranger។ ថាមពលរបស់វាបានពីម៉ាស៊ីនម៉ាស៊ូត ៣,០លីត្រ ដែលមានកម្លាំង ១៨៨សេះ ហើយវាមានសមត្ថភាពសណ្ដោងបានទម្ងន់ ៣៥០០ គីឡូក្រាម និងផ្ទុកបានទម្ងន់ដល់ ១០០០គីឡូក្រាមផងដែរ។
មុខងារសុវត្ថិភាពមួយចំនួនដែលមានមកជាមួយរថយន្តស្រាប់មានដូចជា Adaptive Cruise Control, Auto Emergency Braking, Lane Keep Assist, Blind Spot Monitoring និង Rear Cross Traffic Alert ផងដែរ។ ការចេញលក់រថយន្ត BT-50 ឆ្នាំ ២០២១ នៅអូស្ត្រាលី នឹងចាប់ផ្ដើមនាចុងឆ្នាំនេះ ដោយតម្លៃលក់នឹងបង្ហាញនាពេលក្រោយ៕