• 2020-06-17 01:00:00
  • ព័ត៌មាន

SUV ដំបូងរបស់ Aston Martin ចេញលក់នៅប្រទេសក្បែរខាងកម្ពុជា តម្លៃជាង ៦០ម៉ឺនដុល្លារ

  • 2020-06-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Aston Martin Bangkok បានប្រកាសចេញលក់រថយន្ត SUV ដំបូងបង្អស់របស់ខ្លួន ម៉ូដែល DBX ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។

Aston Martin DBX នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥៥០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

DBX អាចសារ៉េបូមឡើងចុះបាន ៣ កម្រិត និង ប្រភេទបើកបរបាន ៥ យ៉ាង។ SUV នេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៩,៩លានបាត ឬប្រហែល ខ្ទង់ ៦៤ម៉ឺនដុល្លារ នៅលើទីផ្សារប្រទេសថៃ។

គួរឲ្យដឹងថា Aston Martin DBX គឺជាគូប្រជែងរវាង Maserati Levante Trofeo, Lamborghini Urus និង Porsche Cayenne Turbo ផងដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់