• 2020-05-27 02:00:53
  • ព័ត៌មាន

MINI Countryman ឆ្នាំ២០២១ រាងកាន់តែហំ បំពាក់បច្ចេកវិទ្យាកាន់តែទំនើប

  • 2020-05-27 02:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន MINI បានប្រកាសចេញរថយន្ត Countryman ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានផ្លាស់ប្តូរការឌីហ្សាញថ្មីមួយចំនួន ដូចជា ប៉ាណាមុខ, ចង្កៀងមុខ, កាងជុំវិញរថយន្ត, យ៉ាន់ និង ចង្កៀងក្រោយផងដែរ។

ជាមួយគ្នានេះ អ្នកឌីហ្សាញក៏បានបន្ថែមពណ៌ថ្មី ២ ទៀតឲ្យទៅ Countryman គឺ ពណ៌ទឹកដោះគោ (White Silver Metallic) និង បៃតងចាស់ (Sage Green Metallic)។

រថយន្ត MINI Countryman ថ្មីបំពាក់ដៃចង្កូតស្ព័រស្បែក និងកុងទ័រឌីជីថលថ្មី ព្រមទាំងអេក្រង់បង្ហាញព័ត៌មានទំហំ ៨,៨អ៊ីញផងដែរ។

រថយន្តដែលមានរូបរាងទាក់ទាញនេះ ចែកចេញជា ៤ ម៉ូដែល ដូចជា Cooper Countryman (Base Model) កម្លាំង ១៣៤សេះ , Cooper S Countryman កម្លាំង ១៨៩សេះ និង JCW Countryman កម្លាំង ៣០១សេះ ព្រមទាំង Cooper SE Countryman ALL4 ប្រើម៉ាស៊ីន Plug-in Hybrid មានកម្លាំង ២២៤សេះ ផងដែរ។

MINI Countryman ឆ្នាំ២០២១ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នារដូវក្តៅនេះតែម្តង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់