- 2020-05-25 02:48:18
- ព័ត៌មាន
ទូរសព្ទអេក្រង់ 240Hz ចាប់ផ្ដើមមានលក់ក្រៅទឹកដីជប៉ុនហើយ នេះតម្លៃវា
- 2020-05-25 02:48:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទអេក្រង់ 240Hz ចាប់ផ្ដើមមានលក់ក្រៅទឹកដីជប៉ុនហើយ នេះតម្លៃវា
ចន្លោះមិនឃើញ
Sharp បានប្រកាសចេញស្មាតហ្វូន Aquos Zero 2 កាលពីខែកញ្ញា ឆ្នាំមុន ដែលជាស្មាតហ្វូនដំបូងគេក្នុងលោកមានអេក្រង់ដែលមាន Refresh Rate 240Hz។ ចេញលក់ដំបូងៗគឺមានតែនៅជប៉ុនប៉ុណ្ណោះ ប៉ុន្តែពេលនេះវាចាប់ផ្ដើមមានលក់លើទីផ្សារក្រៅស្រុក ដោយដំបូងគឺលក់នៅតៃវ៉ាន់ជាមួយតម្លៃប្រមាណ ៧៣០ដុល្លារ។
Aquos Zero 2 ប្រើប្រាស់បន្ទះឈីប Snapdragon 855, RAM ទំហំ ៨GB, អង្គផ្ទុកទំហំ ២៥៦GB។ អេក្រង់របស់វាមានទំហំ ៦,៤អ៊ីញ ជាប្រភេទ OLED ដែលមានបង្កប់ទ្រនាប់ស្កេនម្រាមដៃក្រោមអេក្រង់ និងការពារដោយកញ្ចក់ Gorilla Glass 6។
ចំពោះផ្នែកកាមេរ៉ាវិញរាងស្ទើរបន្តិច ដោយផ្នែកខាងក្រោយមានកាមេរ៉ាមេទំហំ ១២MP ជាមួយនឹងកាមេរ៉ា Ultra-Wide ទំហំ ២០MP។ កាមេរ៉ាខាងមុខបំពាក់នៅក្នុងក្បាលឆកដូចតំណក់ទឹកដែលមានទំហំ ៨MP។
មួយទៀតគឺវាមានទំហំថ្មត្រឹម ៣១៣០ mAh ដែលទំហំប៉ុណ្ណោះហាក់មិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការស៊ីថ្មីរបស់អេក្រង់ Refresh Rate 240Hz នោះឡើយ ហើយបច្ចុប្បន្នមិនទាន់មានហ្គេមច្រើនដែលគាំទ្រកម្រិត 240Hz នោះដែរ៕