- 2020-05-21 05:39:38
- ព័ត៌មាន
កុំទាន់ភ័យ! បើគាំងកុំព្យូទ័រ និងបាត់ទិន្នន័យក្រោយពេលអាប់ដេត Windows 10
- 2020-05-21 05:39:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់ភ័យ! បើគាំងកុំព្យូទ័រ និងបាត់ទិន្នន័យក្រោយពេលអាប់ដេត Windows 10
ចន្លោះមិនឃើញ
ថ្មីៗនេះមានអ្នកប្រើប្រាស់ Windows 10 មួយចំនួនមានការឈឺក្បាលវិលមុខជាមួយនឹងការធ្វើបច្ចុប្បន្នភាព Windows 10 KB4556799 ដែលបានដាក់ឱ្យដំឡើងនៅថ្ងៃទី១២ ឧសភា កន្លងទៅនេះ និងបង្កឱ្យមានបញ្ហាដល់ពួកគេដូចជា បាត់ទិន្នន័យផ្ទាល់ខ្លួន មានសម្លេងរំខានចេញមក ព្រមទាំងធ្វើឱ្យគាំងកុំព្យូទ័រដោយបង្ហាញតែផ្ទាំងពណ៌ខៀវ (Blue Screen of Death) នៅលើអេក្រង់កុំព្យូទ័រ ដែលជាការព្រួយបារម្ភមួយសម្រាប់បណ្តារអ្នកប្រើប្រាស់ប្រព័ន្ធដំណើរការ Windows 10 ផងដែរ។
បញ្ហាដែលកើតឡើងនៅពេលក្រោយ ការធ្វើបច្ចុប្បន្នភាព (update) នៅលើ Windows 10 វានឹងបង្ហាញចេញមកជា អ្នកប្រើប្រាស់បណ្ដោះអាសន្ន (Temporary User) ដែលមិនមានបង្ហាញឱ្យឃើញនូវរាល់ទិន្នន័យទាំងអស់នៅក្នុងកុំព្យូទ័រ ដែលធ្វើឱ្យអ្នកប្រើប្រាស់គិតថាឯកសាររបស់គេត្រូវបានបាត់អស់ ប៉ុន្តែវាមិនមែនដូច្នេះទេ គឺវាគ្រាន់តែធ្វើការលាក់ទិន្នន័យឯកសារទាំងនោះតែប៉ុណ្ណោះ។ ដោយឡែកមានអ្នកប្រើប្រាស់ខ្លះទៀតជួបបញ្ហាគាំងកុំព្យូទ័រតែម្តង ដោយគ្រាន់តែធ្វើបច្ចុប្បន្នភាពទៅ KB4556799 និងបង្ហាញតែផ្ទាំងពណ៌ខៀវនៅលើអេក្រង់។ ចំណែកបញ្ហាមួយផ្សេងទៀតជាមួយការធ្វើបច្ចុប្បន្នភាពនេះដែរ គឺទាក់ទងនឹងបញ្ហាប្រព័ន្ធសម្លេង ដែលចេញមកមិនប្រក្រតី មានន័យថាវាឮទាំង speaker និងក្នុង headset (កាស) ព្រមគ្នាតែម្តង។
ប្រសិនបើលោកអ្នកបានធ្វើបច្ចុប្បន្នភាព ហើយពុំមានបញ្ហាអ្វីនោះទេ លោកអ្នកពុំចាំបាច់ធ្វើអ្វីទេ ប៉ុន្តែបើលោកអ្នកមានបញ្ហានឹងការបាត់ទិន្នន័យ លោកអ្នកអាចសាកល្បង បិទបើកកុំព្យូទ័រ ៦ទៅ៨ដងដើម្បីអាចចូលក្នុងគណនីផ្ទាល់ខ្លួនវិញ។ ជាចុងក្រោយបើលោកអ្នកមានបញ្ហាផ្សេងវិញនោះ លោកអ្នកត្រូវធ្វើការលុបចេញ (uninstall) ការធ្វើបច្ចុប្បន្នភាព ដែលបានដំឡើងរួចនោះវិញ ដូចបានបង្ហាញខាងក្រោមនេះ៖
1- ចុចលើរូបភាព Windows ដែលនៅខាងក្រោម ផ្នែកខាងឆ្វេង
2- ចុចលើពាក្យ Settings
3- ចុច Update & Security ដែលនៅខាងក្រោមគេបង្អស់
4- ចុច Windows Update នៅផ្នែកខាងឆ្វេង
5- ចុច View Update History 6- ចុច Uninstall Updates
7- ចុច KB4556799
8- ចុចលើពាក្យ Uninstall ដើម្បីចាប់ផ្ដើមធ្វើការលុបចេញ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា