• 2020-04-24 07:13:22
  • ព័ត៌មាន

ក្រោយ​រិះគន់​ខ្លាំង​ពេក គម្រោង​ចេញ​ផ្សាយ​ហ្គេម WWE 2K21 ត្រូវ​បាន​ប្រកាស​លុប​ចោល

  • 2020-04-24 07:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ព្រឹត្តិការណ៍​បូកសរុប​ចំណូល​នា​ត្រីមាស​ទី ១ ​ឆ្នាំ ២០២០ ក្រុមហ៊ុន WWE ក៏​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ការ​ចេញ​ផ្សាយ​ហ្គេម WWE 2K21 នា​ឆ្នាំ​នេះ​ត្រូវ​បាន​លុប​ចោល។ តាម​រយៈ​ការ​សួរ​សំណួរ​ចម្លើយ Q&A ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ WWE លោក Frank Riddick បាន​ទម្លាយ​ថា៖ "គ្មាន​ការ​ចេញ​ផ្សាយ​ហ្គេម​ថ្មី​នៅ​ឆ្នាំ​នេះ​ទេ"។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង ក្រោយ​មាន​ចចាមអារ៉ាម​ថា​មូលហេតុ​ដែល WWE 2K21 ត្រូវ​បាន​លុបចោល ក៏​ដោយសារ​តែ​ហ្គេម​ជំនាន់ WWE 2K20 មាន​មតិ​រិះគន់​ពី​អ្នក​លេង​ច្រើន​ពេក ជុំវិញ​ដំណើរការ​មិន​សូវ​ល្អ និង​មាន​កំហុស​ឆ្គង​ចន្លោះ​ប្រហោង​ជា​ច្រើន។

បញ្ជាក់​ថា​ស៊េរី​ហ្គេម​កីឡាកាស​ចុងក្រោយ​នេះ ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​អ្នក​អភិវឌ្ឍ Visual Concepts ​សុទ្ធសាធ ខុស​ពី​ជំនាន់​ឆ្នាំ ១៩ ​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Yuke ដែល​មិន​ធ្លាប់​លេចលឺ​មតិ​អវិជ្ជមាន​ច្រើន​ពី​សំណាក់​អ្នក​លេង​បែប​នេះ​ឡើយ។

WWE 2K20 ​មាន​តម្លៃ​ ៥៩,៩៩ ដុល្លារ​នៅ​លើ​កម្មវិធី Steam ​ហើយ​បើ​ក្រឡេក​ទៅ​មើល​ត្រង់​ផ្នែក​នៃ​ការ​បញ្ចេញ​យោបល់​របស់​អ្នក​លេង បង្ហាញ​មក​ច្បាស់​ថា អវិជ្ជមាន (Negative) ភាគ​ច្រើន​តែ​ម្តង៕

អានអត្ថបទ:

ប្រភព៖ IGN ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់