• 2020-04-21 06:32:44
  • ព័ត៌មាន

លក្ខណៈពិសេសទាំង១០ លើឡាន Aston Martin DBS ថ្មី ឃើញហើយពិបាកដកចិត្ត

  • 2020-04-21 06:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aston Martin DBS ជំនាន់ចុងក្រោយបង្អស់ គឺជារថយន្តដ៏ស្រស់ស្អាតបំផុតមួយ ដែលត្រូវបានផលិតនៅក្នុងសតវត្សទី២១ នេះ។ វាត្រូវបានគេឲ្យឈ្មោះថា Aston Martin DBS Superleggera Volante ហើយវាកាន់តែកាច និងលឿនជាងស៊េរីមុនទៅទៀត។ វាមានតម្លៃចាប់ពី ៣២៨ ១០០ដុល្លារ ប៉ុន្តែមានបំពាក់ Option តម្លៃជាង ៥០ ០០០ដុល្លារឯណោះ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសទាំង១០ លើរថយន្ត DBS Superleggera Volante ថ្មី ឃើញហើយពិបាកនឹងដកចិត្ត៖

១) ម៉ាស៊ីន V12 ផលិតដោយដៃ៖ ចំណុះ ៥,២លីត្រ twin-turbocharged មានកម្លាំង ៧១៥សេះ

២) កញ្ចប់ Option “Underbonnet Jewelry Pack” តម្លៃ ២ ៣០០ដុល្លារ៖ មានបន្ថែមគម្របប្រេងអាលុយមីញ៉ូមពណ៌មាស និងក្រណាត់គ្របលើម៉ាស៊ីនពណ៌មាស ព្រមទាំងផ្លាកឡូហ្គូ Aston Martin មាសទំហំ ១៨ការ៉ាត់ផងដែរ

៣) មានថែមឆត្រយ៉ាងស្រស់ស្អាតឲ្យមួយ

៤) បំពាក់ហ្វ្រាំងប្រភេទកាបូនសេរ៉ាមិច មានសមត្ថភាពខ្ពស់ក្នុងការបញ្ឈប់រថយន្ត

៥) បំពាក់កៅអីស្បែក Q Exclusive Leather តម្លៃ ១០ ៦០០ដុល្លារ ហើយមានថ្នេរដេរដ៏ពិសេសតម្លៃ ៣ ១០០ដុល្លារទៀតផង

៦) Drive Mode មាន៣ គឺ GT Mode, Sport Mode និង Sport+ Mode

៧) ប្រើប៊ូតុងដាក់លេង

៨) បំពាក់ប្រព័ន្ធសំឡេង Bang & Olufsen Audio

៩) អាចបើកដំបូលបាន ក្នុងរយៈពេល ១៤វិនាទី និងបិទវិញប្រើពេល ១៦វិនាទី

១០) ទ្វារវាត្រូវបានឌីហ្សាញឡើងឲ្យបះឡើងលើបន្តិចនៅពេលបើក ដើម្បីកុំឲ្យប៉ះពាស (ឧទាហរណ៍ដូចជា ខឿនផ្លូវ ជាដើម)

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់