- 2020-04-17 07:38:47
- ព័ត៌មាន
iPhone 8 និង iPhone SE 2020 អាចប្រើ Case រួមគ្នា តែខុសត្រង់រឿងម្យ៉ាង
- 2020-04-17 07:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 8 និង iPhone SE 2020 អាចប្រើ Case រួមគ្នា តែខុសត្រង់រឿងម្យ៉ាង
ចន្លោះមិនឃើញ
iPhone SE ដែលក្រុមហ៊ុន Apple បានប្រកាសកាលពីប៉ុន្មានថ្ងៃមុន គឺមានវិមាត្រតួខ្លួនប៉ុនគ្នាបេះដាក់ធៀបទៅនឹង iPhone 8 ដែលចេញផ្សាយកាលពីឆ្នាំ ២០១៧។ វិមាត្រតួខ្លួនម៉ូឌែលស្មាតហ្វូនទាំង ២ គឺទំហំ ១៣៨,៤ ម.ម x ៦៧,៣ ម.ម x ៧,៣ ម.ម និងទម្ងន់ ១៤៨ ក្រាម។
ជាការពិតប្រសិនអ្នកកំពុងកាន់ iPhone 8 ហើយចង់ឡើងសេរ៊ីទៅ iPhone SE 2020 នោះអ្នកអាចប្រើប្រាស់ Case ចាស់មកបំពាក់លើដងខ្លួនស្មាតហ្វូនថ្មីបាន ប៉ុន្តែចំណុចម្យ៉ាងដែលមិនត្រូវគ្នាគឺត្រង់ទីតាំងនៃ Logo Apple លើខ្នងក្រោយ។
សម្រាប់ iPhone 8 ត្រង់ស្លាកសញ្ញា Apple គឺនៅផ្នែកខាងលើ តែ iPhone SE ក្រុមហ៊ុនបានរចនាទម្លាក់មកត្រង់ផ្នែកកណ្តាលវិញ បែបនេះការប្រើប្រាស់ Case ដែលមានបង្ហាញធ្លុះដល់រូបផ្លែប៉ោមលើសំបកម៉ាស៊ីន គឺមិនត្រូវគ្នានោះឡើយ៕
អានអត្ថបទ: