- 2020-04-08 06:36:38
- ព័ត៌មាន
ក្រោយចេញបាន ៤ ឆ្នាំ ទីបំផុត Galaxy S7/S7 Edge អស់និស្ស័យជាមួយ Samsung ហើយ
- 2020-04-08 06:36:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចេញបាន ៤ ឆ្នាំ ទីបំផុត Galaxy S7/S7 Edge អស់និស្ស័យជាមួយ Samsung ហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីចេញផ្សាយលើទីផ្សារអស់រយៈពេល ៤ ឆ្នាំ ទីបំផុតស្មាតហ្វូនអេក្រង់គែមកោង Galaxy S7 និង S7 Edge ត្រូវបានកាត់ផ្តាច់ពីការផ្តល់ជូនប្រព័ន្ធអាប់ដែតជាផ្លូវការហើយ។
នេះមានន័យថាអ្នកប្រើប្រាស់ស្មាតហ្វូនទាំងពីរម៉ូឌែល អាចបន្តដំណើរការម៉ាស៊ីនរបស់ពួកគេជាធម្មតា តែមិនទទួលបានការគាំទ្រនូវកំណែប្រព័ន្ធសុវត្ថិភាពថ្មីណាមួយតទៅទៀតឡើយ។
ការផ្តល់ជូនកំណែ Security Patch ចុងក្រោយបង្អស់សម្រាប់ស្មាតហ្វូនចេញផ្សាយកាលពីឆ្នាំ ២០១៦ គឺបញ្ចប់ត្រឹមខែមិនាកន្លងទៅ។ យ៉ាងណាមិញក្នុងត្រកួលសេរ៊ី Galaxy S7 មានម៉ូឌែល S7 Active មួយ នៅបន្តអាចទទួលបានការគាំទ្រដដែល តែក៏មិនរំពឹងថាអាចយូរអង្វែងនោះដែរ។
បញ្ជាក់ថានៅឆ្នាំ ២០១៦ ទាំង S7/S7 Edge គឺប្រកាសមកជាមួយនូវប្រព័ន្ធ Android 6.0 Marshmallow មកស្រាប់ រហូតដល់ឆ្នាំ ២០១៨ បានឡើងដល់ Android 8.0 Oreo ហើយជាប់គាំងត្រឹមជំនាន់នោះ និងទទួលបានត្រឹមកំណែប្រព័ន្ធសុវត្ថិភាពថ្មីជាបន្តបន្ទាប់ មកទល់ពេលចុងក្រោយនៃខែមិនា ឆ្នាំ ២០២០៕
អានអត្ថបទ: