- 2020-03-02 07:12:45
- ព័ត៌មាន
Sharp នឹងយករោងចក្រផលិតទូរទស្សន៍មកផលិតម៉ាស់មុខទ្រង់ទ្រាយធំ
- 2020-03-02 07:12:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sharp នឹងយករោងចក្រផលិតទូរទស្សន៍មកផលិតម៉ាស់មុខទ្រង់ទ្រាយធំ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sharp គ្រោងនឹងចាប់ផ្ដើមផលិតម៉ាស់មុខនៅរោងចក្រមួយរបស់ខ្លួន ក្នុងប្រទេសជប៉ុន ជាការឆ្លើយតបនឹងតម្រូវការកើនឡើងខ្លាំងដោយសារការផ្ទុះវីរុសកូរ៉ូណា។ នេះបើតាមការចុះផ្សាយរបស់ Associated Press។
រោងចក្រដែល Sharp យកមកផលិតម៉ាស់គឺស្ថិតនៅទីក្រុង Kameyama ដែលជាធម្មតាគឺប្រើសម្រាប់ផលិតផ្ទាំងអេក្រង់ LCD ធំៗទ្រង់ទ្រាយធំ និងជារោងចក្រដំឡើងទូរទស្សន៍។ Sharp នឹងប្រើរោងចក្រនេះផលិតម៉ាស់មុខ ១៥ ម៉ឺនម៉ាស់ក្នុងមួយថ្ងៃ ត្រឹមដំណាច់ខែមីនានេះ ហើយនឹងបន្តពង្រីកដល់ ៥០ ម៉ឺនក្នុងមួយថ្ងៃ។
Sharp មិនបានប្រាប់អំពីតម្លៃលក់ និងផែនការចែកចាយម៉ាស់មុខនេះនៅឡើយទេ។ រោងចក្រខាងលើនេះគឺសក្ដិសមបំផុតសម្រាប់សង្វាក់ផលិតកម្មផលិតម៉ាស់ ព្រោះតែមានគុណភាពខ្ពស់ខាងផ្នែកអនាម័យ៕