
- 2020-02-12 02:08:55
- ព័ត៌មាន
អ្នកឈ្នះពានរង្វាន់ Oscar រិះគន់ Keyboard លើ MacBook Pro ពេញទំហឹង ព្រោះតែរឿងម្យ៉ាង
- 2020-02-12 02:08:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឈ្នះពានរង្វាន់ Oscar រិះគន់ Keyboard លើ MacBook Pro ពេញទំហឹង ព្រោះតែរឿងម្យ៉ាង
ចន្លោះមិនឃើញ
ផលិតករដឹកនាំផលិតភាពយន្ត Thor: Ragnarok ដែលបានឈ្នះពានរង្វាន់ Oscar កាលពីប៉ុន្មានថ្ងៃមុន បានប្រាប់ទៅកាន់អ្នកសារព័ត៌មានអំពីផលលំបាកនៃការប្រើប្រាស់ Keyboard លើកុំព្យូទ័រ MacBook Pro របស់ក្រុមហ៊ុន Apple។
នៅព្រឹត្តិការណ៍ប្រកាសពានរង្វាន់ Oscar លើកទី ៩២ ដែលធ្វើឡើងនៅថ្ងៃទី ១០ កុម្ភៈ ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ផលិតករភាពយន្តលោក Taika Waititi បានឆ្លើយតបទៅនឹងសំណួរដែលគេចោទសួរអំពីការសរសេរនិពន្ធបែបអស់សំណើចថា៖ "Apple គួរណាតែជួសជុលផ្លាស់ប្តូរ Keyboard របស់ពួកគេឲ្យបានឆាប់រហ័សបំផុត ដោយខ្ញុំមិនអាចសរសេរពាក្យអ្វីសោះ ពោលវាកាន់តែលំបាកឡើងហើយ ដោយធ្វើឲ្យខ្ញុំត្រូវរត់ទៅរកកុំព្យូទ័រធម្មតាវិញ ព្រោះ Keyboard លើ PC វាមានភាពប្រសើរនិងសមជាមួយនឹងម្រាមដៃយើងជាង ពោលគឺ Keyboard របស់ Apple ពិតជាអន់ខ្លាំងណាស់"។
លោកបានបន្ថែមថា៖ "ស្មារបស់ខ្ញុំហាក់មានបញ្ហាតាំងពីប្រើ Laptop របស់ Apple មក អ៊ីចឹងសមាគមក្រុមអ្នកនិពន្ធរបស់អាមេរិកគួររកវិធីដោះស្រាយបញ្ហានេះជាបន្ទាន់"។
រំឭកថាប្រភេទ Butterfly Keyboard បានបង្ហាញជាលើកដំបូងលើ MacBook អេក្រង់ ១២ អ៊ីញនាឆ្នាំ ២០១៥ ហើយបន្តប្រើប្រាស់រហូតមកដល់ឆ្នាំ ២០១៩។ ប្រភេទ Keyboard នេះវាមានរាងតូចខ្លាំង ព្រោះគេធ្វើឡើងសម្រាប់តម្រូវតួម៉ាស៊ីនដែលមានរាងស្តើង បែបនេះអ្នកមានម្រាមដៃធំៗគឺដឹងតែលំបាកហើយ។
បើតាមការស្រាវជ្រាវ អត្រានៃការសរសេរខុសលើ Keyboard របស់ MacBook Pro ឆ្នាំ ២០១៤ គឺមានត្រឹម ៥,៦ ភាគរយតែពេលឡើងមកប្រើ Butterfly Keyboard ឡើងដល់ ១១,៨ ភាគរយឯណោះ៕
អានអត្ថបទ: