- 2020-01-30 07:10:27
- ព័ត៌មាន
Foxconn ប្រាប់មូលហេតុដែលរោងចក្រនៅ Wuhan មិនទាន់បើកទ្វារ តែមិនមែនដោយសារវីរុស
- 2020-01-30 07:10:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Foxconn ប្រាប់មូលហេតុដែលរោងចក្រនៅ Wuhan មិនទាន់បើកទ្វារ តែមិនមែនដោយសារវីរុស
ចន្លោះមិនឃើញ
កាលពីថ្ងៃម្សិលមិញមានចចាមអារ៉ាមជឿជាក់ថាចង្វាក់ផលិតកម្ម iPhone និងកាសឥតខ្សែសម្រាប់ឆ្នាំ ២០២០ នឹងមានការចុះថមថយ ដោយឆ្លើយតបទៅនឹងការព្រួយបារម្ភនៃការរាតត្បាតវីរុសកូរ៉ូណាកាន់តែខ្លាំងឡើងក្នុងប្រទេសចិន។
យ៉ាងណាមិញតាមការឆ្លើយតបរបស់ក្រុមហ៊ុន Foxconn ផ្ទាល់ ដែលមានរោងចក្រធំមួយនៅ Wuhan បានសង្កត់ធ្ងន់ថាមិនមែនដោយសារតែការខ្លាចវីរុសកូរ៉ូណានោះទេ ផ្ទុយទៅវិញដោយសារតែថ្ងៃសម្រាករបស់បុគ្គលិកមិនទាន់ត្រូវបានបញ្ចប់ ទើបរោងចក្រមិនទាន់បើកទ្វារដំណើរការជាធម្មតានោះ។
ជាការពិតបុណ្យឈប់សម្រាកពិធីបុណ្យចូលឆ្នាំចិន ត្រូវបានរដ្ឋាភិបាលអូសបន្លាយបន្ថែមចំនួន ៣ ថ្ងៃថែមទៀត ដើម្បីចង់ឲ្យសភាពការណ៍នៃការឆ្លងវីរុសមានការស្ងប់ស្ងាត់បន្តិច ពោលគឺគ្រប់ស្ថាប័នទាំងអស់របស់ចិននឹងបើកដំណើរការជាធម្មតាវិញនៅថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០២០ នេះហើយ។
រំឭកថាទន្ទឹមនឹងការផ្ទុះវីរុសដ៏កាចសាហាវនេះ នាយកប្រតិបត្តិ Apple លោក Tim Cook ក៏បានថ្លែងកន្លងទៅដែរថា៖ "ស្ថានភាពកំពុងតែគ្រោះថ្នាក់ ដោយយើងក៏កំពុងប្រមែប្រមូលព័ត៌មានឲ្យបានច្រើនជាងនេះដែរ និងតាមដានឲ្យដិតដល់បំផុត"៕
អានអត្ថបទ: