• 2020-01-25 03:00:00
  • ព័ត៌មាន

ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ប្រាប់​ពី​ខែ​ចេញ​លក់​ផ្លូវការ​នៃ iPhone 9

  • 2020-01-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​បង្ហើប​ចេញ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​ជា​ដៃ​គូ​របស់​ក្រុមហ៊ុន Apple បាន​ឲ្យ​ដឹង​ថា iPhone 9 នឹង​ចាប់​ផ្តើម​ចូល​ចង្វាក់​ផលិតកម្ម​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ ហើយ​ត្រូវ​ប្រកាស​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​មួយ​ខែ​បន្ទាប់​គឺ​ខែ​មិនា។ នេះ​បើ​តាម​សារព័ត៌មាន​ Bloomberg បាន​ចុះ​ផ្សាយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ iPhone 9 នឹង​មាន​រចនាបថ​រូបរាង​ប្រហាក់ប្រហែល iPhone 8 នៅ​រក្សា​ប៊ូតុង Home និង​ Touch ID ហើយ​មាន​អេក្រង់ 4.7 អ៊ីញ ប្រើ​បន្ទះ​ឈីប A13 Bionic ដែល​មាន​បំពាក់​លើ iPhone 11 ឆ្នាំ​ទៅ។

ដោយ​ឡែក​សម្រាប់​ចង្វាក់​ផលិតកម្ម​ទំនង​ជា​ត្រូវ​បែងចែក​ដោយ​ផ្នែក​ខ្លះ​ឲ្យ​ទៅ​ក្រុមហ៊ុន Hon Hai Precision Industry (Foxconn) និង​ផ្នែក​ខ្លះ​ទម្លាក់​ឲ្យ​រោងចក្រ Pegatron Corp និង Winstron Corp។

ចំពោះ​តម្លៃ​រំពឹង​ទុក​ប្រភព​ពី​សព្វមួយ​ដង​ធ្លាប់​បង្ហើប​ថា​អាច​ថ្លៃ ៣៩៩ ដុល្លារ ​ខ្លះ​ថា ៤៩៩ ដុល្លារ ជា​រួម​គឺ​ជឿជាក់​ថា​ Apple នឹង​មិន​ដាក់​លក់​លើស​ ៥ សន្លឹក​នោះ​ឡើយ ជា​គោលដៅ​ប្រជែង​ស្មាតហ្វូន​ធុន​កណ្តាល​របស់​ក្រុមហ៊ុន​ឯ​ទៀត៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់