• 2020-01-15 02:37:20
  • ព័ត៌មាន

អ្នកប្រើ Firefox ប្រញាប់ Update ជាបន្ទាន់ ប្រយ័ត្នគេលួចប្រើកុំព្យូទ័រមិនដឹងខ្លួន!

  • 2020-01-15 02:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានសន្តិសុខ Department of Homeland Security របស់សហរដ្ឋអាមេរិក បានប្រកាសឲ្យអ្នកប្រើប្រាស់កម្មវិធី Firefox ធ្វើបច្ចុប្បន្នភាព (Update) ជាបន្ទាន់ ដើម្បីសុវត្ថិភាពលើកុំព្យូទ័ររបស់ពួកគេ។

បើតាមការផ្សព្វផ្សាយរបស់ Department of Homeland Security បានឲ្យដឹងថា អ្នកវាយប្រហារអាចប្រើកម្មវិធីខ្លះតាមរយៈគេហទំព័រ ដែលអាចឲ្យពួគគេគ្រប់គ្រងកុំព្យូទ័ររបស់អ្នកបានទាំងស្រុងតែម្តង។

សម្រាប់អ្នកដែលកំពុងប្រើប្រាស់កម្មវិធី Firefox នៅលើកុំព្យូទ័រ ត្រូវអាប់ដេតកម្មវិធីនេះទៅជំនាន់ ៧២.០.១ (Version 72.0.1) ជាបន្ទាន់។ គួរឲ្យដឹងថា នេះជាការធ្វើបច្ចុប្បន្នភាពលើកទី៣ហើយ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ទាក់ទងនឹងការវាយប្រហារដែលគេហៅថា “ការវាយប្រហារ zero-day”។

ខាងក្រោមនេះជារបៀបអាប់ដេតកម្មវិធី Firefox៖

១. ចុចប៊ូតុង Menu ដែលនៅលើស្ដាំដៃគេបង្អស់ រួចចូលទៅរើសពាក្យ Help

២. បន្ទាប់មកចុចលើពាក្យ “About Firefox”

៣. About Firefox នឹងបង្ហាញផ្ទាំងមួយដើម្បីរកការ Update ចុងក្រោយបង្អស់ដោយស្វ័យប្រវត្តិ

៤. ពេលដែលការទាញយកចប់ សូមចុចលើពាក្យ “Restart to update Firefox”៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ សេង ឡុង

មតិយោបល់