• 2020-01-10 04:09:42
  • ព័ត៌មាន

Toyota គ្រោងសង់ទីក្រុងអនាគត នៅជើងភ្នំ Fuji ដំណើរការដោយថាមពលអ៊ីដ្រូហ្សែនសុទ្ធ

  • 2020-01-10 04:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានបង្ហើបពីគម្រោងសាងសង់ទីក្រុងអនាគត នៅជើងភ្នំ Fuji ក្នុងប្រទេសជប៉ុន ដោយឲ្យឈ្មោះទីក្រុងនោះថា "Woven City”។

ទីក្រុង Woven City នឹងឈរលើផ្ទៃដី ៧០ហិចតា ហើយភ្ជាប់ជាមួយនឹងប្រព័ន្ធអេកូ (Ecosystem) ដែលដំណើរការដោយថាមពលអ៊ីដ្រូហ្សែនសុទ្ធតែម្តង។ មិនតែប៉ុណ្ណោះ ទីក្រុងខាងលើអាចនឹងត្រូវប្រើសម្រាប់ឲ្យអ្នកស្រាវជ្រាវរស់នៅ និងធ្វើការលើគម្រោងជាច្រើន ដូចជា ស្វ័យភាព, មនុស្សយន្ត, ផ្ទះវៃឆ្លាត និង AI ជាដើម។

គួរឲ្យដឹងថា គំរូទីក្រុងនេះត្រូវបានឌីហ្សាញដោយស្ថាបត្យករសញ្ជាតិដាណឺម៉ាក លោក Bjarke Ingels។ មិនតែប៉ុណ្ណោះ Woven City នឹងក្លាយជាទីក្រុង Eco-friendly ដោយសំណង់អគារនឹងត្រូវសង់ពីឈើ។ ក្នុងនោះ អគារទាំងអស់នឹងបំពាក់ផ្ទាំងសូឡា ដើម្បីបម្លែងយកថាមពលអគ្គិសនី និងជួយបំពេញបន្ថែមលើថាមពលអ៊ីដ្រូហ្សែន។

រឹតតែពិសេស Woven City នឹងអនុញ្ញាតឲ្យតែរថយន្តអាចបើកបរស្វ័យប្រវត្តិពេញលក្ខណៈ និងមិនបញ្ចេញផ្សែងពុល (fully-autonomous zero-emission) បើកបរប៉ុណ្ណោះ។

យ៉ាងណាមិញ Toyota គ្រោងនឹងសម្រេចឲ្យបាននូវទីក្រុងអនាគតនេះ ក្នុងឆ្នាំ២០២១ ហើយរំពឹងថានឹងមានអ្នករស់នៅ ២ ០០០នាក់ក្នុងដំណាក់កាលដំបូង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់